ទី​បំផុត ពូ​បង្កើត Hailey បញ្ជាក់​ជា​ផ្លូវការ​ថា នាង និង Justin ពិត​ជា​បាន​រៀបការ​មែន

  • 2018-09-19 01:57:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទី​បំផុត តារា​សម្ដែង Alec Baldwin ដែល​ត្រូវ​ជា​ពូ​បង្កើត តារា​ម៉ូដែល Hailey Baldwin បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ អំឡុង​ពេល ចូលរួម​កម្មវិធី Emmy Awards ថា ក្មួយ​ស្រី​របស់​លោក ពិត​ជា​បាន​រៀបការ​ជាមួយ Justin Bieber មែន។

បើ​តាម​តារា​សម្ដែង​រូប​នេះ បាន​ប្រាប់​ថា៖ "ពួកគេ​ទើប​សម្រេច​ចិត្ត​រៀបការ​ភ្លាម​ៗ ខ្ញុំ​ក៏​មិន​ដឹង​ថា​ហេតុ​អី​ដែរ"។ គួរ​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ តារា​ចម្រៀង Justin Bieber និង Hailey Baldwin បាន​បង្ហាញ​វត្តមាន​របស់​ពួកគេ នៅ​ឯ​តុលាការ ដើម្បី​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្រោយ​ពី​រូបភាព​នៅ​តុលាការ​ត្រូវ​បាន​បែក​ធ្លាយ​រួច​មក តារា​ម៉ូដែល Hailey Baldwin បាន​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម Twitter របស់​នាង ដោយ​បដិសេធ​ថា នាង​មិន​ទាន់​រៀបការ​នោះ​ទេ។ ទោះ​បី​ជា​សាមីខ្លួន​បដិសេធ​យ៉ាង​នេះ​ក្ដី ប៉ុន្តែ​បើ​តាម​ប្រភព​មួយ​នៅ​តែ​អះអាង​ដដែល​ថា ពួកគេ​ពិត​ជា​បាន​រៀបការ​រួច​មក​ហើយ ចំពោះ​ពិធី​រៀប​អាពាហ៍ពិពាហ៍​វិញ ក៏​ត្រូវ​បាន​​រៀបចំ​រួច​ហើយ​ដែរ៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម
អត្ថបទថ្មី