មើល​ជើង​ស៊ីម​ iPhone XS Max លក់​នៅ​ចិន ពិត​ជា​ប្លែក​

  • 2018-09-19 02:18:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​បង្ហាញ​ពី​ iPhone XS/XS Max បាន​​បង្ហោះ​ចេញ​ព្រោងព្រាត​លើ​បណ្ដាញ​ YouTube កាល​ពី​យប់​មិញ​នេះ មុន​ការ​ចេញ​លក់​ផ្លូវ​ការ​ពីរ​ថ្ងៃ។ វីដេអូ​ដែល​បង្ហោះ​ចេញ​ឡើង​ មាន​វីដេអូ​មួយ​និយាយ​ជា​ភាសា​ចិន អាច​ឲ្យ​គេ​បាន​ឃើញ​ពី​លក្ខណៈ​ពិសេស​នៃ​ជើង​ស៊ីម iPhone XS Max ដែល​លក់​នៅ​ប្រទេស​ចិន។

វីដេអូ​បាន​បង្ហាញ​ពី​ជើង​ស៊ីម​ដែល​អាច​ដាក់​ស៊ីម​បាន​ទាំង​សង​ខាង​ មាន​លក្ខណៈ​ប្លែក​ពី​​ជើង​ស៊ីម​ iPhone XS Max ដែល​លក់​ក្រៅ​ទឹក​ដី​ប្រទេស​ចិន។ ក្រៅ​ពី​ជើង​ស៊ីម​ប្លែក​ហើយ សូម្បី​តែ​ការ​បង្ហាញ​សេវា​នៃ​ប្រព័ន្ធ​ទូរសព្ទ​ក៏​ចម្លែក​ណាស់​ដែរ ដោយ​សេវា​នៃ​ប្រព័ន្ធ​ទូរសព្ទ​ស្ថិត​នៅ​ពី​លើ​គ្នា​តែ​ម្ដង។

​គួរ​ដឹង​ថា​ក្នុង​ប្រទេស​ចិន​មាន​តែ​ iPhone XR និង XS Max ប៉ុណ្ណោះ​ដែល​មាន​ជើង​ស៊ីម​ពិសេស​បែប​នេះ អាច​ប្រើ​ប្រាស់​ប្រព័ន្ធ​ទូរសព្ទ​ពីរ​ក្នុង​ពេល​តែ​មួយ។ ចំណែក iPhone ជំនាន់​ថ្មី​ដែល​លក់​ក្រៅ​ទឹក​ដី​ប្រទេស​ចិន​មាន​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ស៊ីម​ពីរ​ eSIM ដោយ​មាន​ស៊ីម​មួយ​បង្កប់​ក្នុង​តួ​ម៉ាស៊ីន​រួច​ជា​ស្រេច។​ យ៉ាងណា​ eSIM នេះ បច្ចុប្បន្ន​អាច​ប្រើ​បាន​តែ​ក្នុង​ប្រទេស​ចំនួន​ ១០ ប៉ុណ្ណោះ ដោយ​​គ្មាន​​ប្រទេស​កម្ពុជា​នោះ​ទេ៕​

ប្រភព៖ YouTube   ប្រែ​សម្រួល៖ សុខហេង