ហេតុផល​ Paris Fashion Week ជ្រើស Mai ទៅ​ចូលរួមជំនួស Chompoo ត្រូវទម្លាយ

  • 2018-09-19 02:25:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង​ Mai Davika កំពុង​ក្លាយ​ជា​ប្រធានបទ​ថ្មី​លើ​វិបសាយ​សារព័ត៌មាន​ក្នុង​ប្រទេស​ថៃ​ទាក់​ទង​នឹង​វត្តមាន​ចូលរួម​កម្មវិធី​ Paris Fashion Week ជំនួស​រៀមច្បង​របស់​ខ្លួន​ Chompoo Araya។

កម្មវិធី Paris Fashion Week ឆ្នាំ ២០១៨​ នឹង​ប្រព្រឹត្តិ​ទៅ​ចាប់​ពី​ថ្ងៃ​ទី​ ២៥ ខែកញ្ញា ដល់​ថ្ងៃ​ទី​ ០៣ ខែតុលា នៅ​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង។ ដោយឡែក​តារា​ល្បី​ប្រចាំ​ប្រទេស​ថៃ​ ដែល​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​នោះ​ គឺ​ Mai Davika។

លើក​ឡើង​ចំពោះ​ការ​អញ្ជើញ​នេះ​ Mai បាន​ថ្លែង​ថា​ខ្លួន​មាន​ក្ដី​រំភើប​ជា​ខ្លាំង​ ហើយ​ក៏​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដែរ​ក្នុង​ការ​ចូលរួម​កម្មវិធី​ពិសេស​នេះ​លំដាប់​ថ្នាក់​អន្តរជាតិ​នេះ។ នាង​បាន​ហាត់​សម​ ដើរ​នៅ​ផ្ទះ ស្ទើរ​រាល់​ថ្ងៃ​ដើម្បី​ឲ្យ​ស៊ាំ​ ពេល​បង្ហាញ​ខ្លួន​សម្រាប់ពេល​វេលា​ពោរពេញ​ដោយ​កិត្តិយស​នោះ។

ដោយ​ឡែក​ ដោយ​សារ​ Chompoo មិន​ត្រូវ​បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​នេះ​ដូច​សព្វដង​ ទើប​អ្នក​គាំទ្រ​គិត​ថា​ វត្តមាន​របស់​ Mai គឺ​ជាការ​ជំនួស​ទៅ​វិញ។ ទាក់​ទង​នឹង​បញ្ហា​នេះ​ អ្នក​តំណាង​របស់​ អ្នកម្ដាយ​កូន​ ២​ បាន​ប្រាប់​ថា​ នេះ​មិន​មែន​ជា​ការ​ចាប់​ដាក់​ជំនួស​នោះទេ តែ​ដោយសារ​ Mai ត្រូវ​បាន​ជ្រើស​ជា​តារា​តំណាង​ផលិតផល​ម្នាក់​ទៀត​ ទើប​នាង​មាន​មុខ​ចូលរួម​កម្មវិធី​នេះ៕

ប្រភព៖ Daradaily   ប្រែ​សម្រួល៖ យី សុធារី