ថ្មី​ទៀត​ហើយ! ម្ដង​នេះ ឌុច លីដា ប៉ះ​រឿង​​កម្ម ជួប​ទុក្ខ​ពី​ដើម​ដល់​ចប់​

  • 2018-09-19 04:34:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចុង​ខែ កញ្ញា នេះ PNN ត្រៀម​​បង្ហាញ​រឿង​ភាគ​ខ្មែរ​ថ្មី​សន្លាង​មួយ​ទៀត ​ចំណង​ជើង​ថា "សមុទ្រ​ទឹកភ្នែក" សម្ដែង​​ដោយ ឌុច លីដា ដែល​អាច​នឹង​ធ្វើ​ឲ្យ​ទស្សនិកជន​ស្រក់​ទឹកភ្នែក ចូល​អារម្មណ៍​មនោសញ្ចេតនា​លន្លង់លន្លោច​ជាមួយ​​​សាច់រឿង​មិន​ខាន។

​"​សមុទ្រ​ទឹកភ្នែក" ត្រូវ​​បាន​ប្រគល់​សិទ្ធ​ទៅ​ឲ្យ​​ផលិតកម្ម Adcreator​ ដោយ​មាន​​សម្ដែង​​ដោយ​តារា​ល្បីៗ​​ដូចជា លោក ​អ៊ិន សុធា កញ្ញា ឌុច លីដា លោក ប៉ែន ភ័ក្ត្រ​សុធារិ​ទ្ធ កញ្ញា ម៉ៃ​យ៉ា រួម​​ជា​មួយ​តារា​​​ចាស់ ​ថ្មី​ជា​ច្រើន​ទៀត។

ខ្លឹមសារ​សំខាន់​នៅ​ក្នុង​រឿង​នេះ ​គឺ​ផ្ដោត​ទៅ​លើ​ខ្សែ​ជីវិត​របស់​នាង ​សូរិយា ដែល​ស្ថិត​ក្នុង​ជីវភាព​ក្រីក្រ​លំបាក ថែមទាំង​មាន​ម្ដាយ​ឈឺ។ ដោយ​មាន​រូប​សម្ផស្ស​ស្រស់​ស្អាត​ នាង​ត្រូវបាន​បុរសៗ​ក្នុង​ភូមិ​ស្ទើរតែ​គ្រប់​គ្នា​ចាប់ចិត្ត​ស្រឡាញ់។ ថ្ងៃ​មួយ​​ សូរិយា​ បាន​ជួប​ជាមួយ​ស្ត្រី​ចំណាស់​ម្នាក់ ដោយ​បាន​លួងលោម​នាង​ឲ្យ​ទៅ​ភ្នំពេញ និង​សន្យា​ថា​ជួយ​រក​ការងារ​ឲ្យ​ធ្វើ។ ហេតុតែ​ចង់បាន​លុយ​ក៏​សុខចិត្ត​ទៅ​ភ្នំពេញ ដោយ​មិន​ដឹង​ខ្លួន​ថា ស្ត្រី​ចំណាស់​នោះ ចង់​បោក​ប្រាស់​នាង​ឡើយ។

ភារក្ស គឺជា​កូន​អ្នក​មាន​ម្នាក់​នៅ​ភ្នំ​ពេញ ដែល​តែងតែ​ដើរលេង​ផឹកស៊ី​សប្បាយ និង​ប្ដូរ​ស្រី​គ្រប់​ម៉ូត តែ​ពេល​​ចរចា​យក​ សូរិយា ពី​ស្រ្តី​ចំណាស់​នោះ​ហើយ ខ្លួន​បែរ​ជា​មាន​ចិត្ត​អាណិត​ទៅ​វិញ ក្រោយ​ដឹង​ពី​ដំណើរ​ជីវិត​នាង។ តើ​ត​ទៅ​ទៀត ​ជីវិត​របស់​ សូរិយា នឹង​ទៅ​ជា​យ៉ាង​ណា? តើ​នាង​ជួប​ឧបសគ្គ​អ្វី​បន្ត​ទៅ​មុខ​ទៀត ហើយ​ដោះ​ស្រាយ​បែប​ណា?

​​កុំ​ភ្លេច​​​រង់​ចាំ​តាម​ដាន​​រឿង "សមុទ្រ​ទឹកភ្នែក" ដែល​នឹង​ចាក់​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ PNN ចាប់ពី​ថ្ងៃ​ទី​២១ ​កញ្ញា ២០១៨ វេលា​ម៉ោង ៧:៥០-៩:០០ យប់ រៀងរាល់ថ្ងៃ​ព្រហស្បតិ៍-សៅរ៍ បន្ទាប់ពី​រឿង «​ដួង​ច័ន្ទ ដួងចិត្ត​»។

ទស្សនា​ឈុត​ខ្លី​សូម​ចុច​៖

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម