ចង់ក្លាយជាមន្ត្រីនគរបាលជាតិ បម្រើជាតិមាតុភូមិ ត្រូវមាន៦ចំណុចនេះដាច់ខាត

  • 2018-09-19 05:11:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​យុវជន​ខ្មែរ​មិន​តិច​នាក់​ឡើយ ចង់​ក្លាយ​ជា​មន្ត្រី​នគរបាល​ជាតិ ដើម្បី​បម្រើ​ជាតិ​មាតុភូមិ។ ក្នុង​នោះ​ក៏​នៅ​មាន​យុវជន​មួយ​ចំនួន​ធំ មិន​ទាន់​ដឹង​ច្បាស់​អំពី​លក្ខខណ្ឌ​ ដែល​មន្ត្រី​នគរបាល​ជាតិ​ត្រូវ​តែ​មាន​។ ខាង​ក្រោម​នេះ​ជា​លក្ខខណ្ឌ​ជ្រើស​រើស​មន្ត្រី​នគរបាល​ជាតិ តែង​តែ​កំណត់​ឡើង​ក្នុង​សេចក្ដី​ប្រកាស ពេល​ត្រូវ​ការ​ជ្រើស​រើស​ម្ដងៗ។

១. ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ និង​អធិការដ្ឋាន​នគរបាល​ក្រុង ស្រុក ត្រូវ​មាន​លក្ខណៈ​សម្បត្តិ​៦​ចំណុច៖

  • មាន​សញ្ជាតិ​ខ្មែរ មាន​ជីវប្រវត្តិ​ច្បាស់​លាស់​ពុំ​ធ្លាប់​មាន​ទោស

  • មាន​សុខភាព​ល្អ មាន​កាយ​សម្បទា​មាំមួន (គ្មាន​របួស​ស្នាម​ ឬ​របួស​ប្រចាំ​កាយ)

  • ចំពោះ​បុរស​ត្រូវ​មាន​កម្ពស់ ១,៦៥ ម៉ែត្រ​ឡើង មាន​ទម្ងន់​ពី ៥៥គីឡូក្រាម ដល់​៦៥​គីឡូក្រាម

  • ចំពោះ​នារី​ត្រូវ​មាន​កម្ពស់ ១,៥៥​ឡើង មាន​ទម្ងន់​ពី​៤៥​គីឡូក្រាម ដល់​៥៥​គីឡូក្រាម

  • កម្រិត​វប្បធម៌​ជាតិ មាន​សញ្ញាបត្រ​ចាប់​ពី​មធ្យម​សិក្សា​ទុតិយភូមិ ឬ​សញ្ញាបត្រ​ដែល​មាន​តម្លៃ​ស្មើ

  • អាយុ​ចាប់​ពី​១៨ ដល់​២៥​ឆ្នាំ សម្រាប់​អ្នក​ដែល​មាន​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និង​៣០​ឆ្នាំ​ចុះ សម្រាប់​អ្នក​ដែល​មាន​សញ្ញាបត្រ​បរិញ្ញាបត្រ

២. ការិយាល័យ​ជំនាញ ត្រូវ​មាន​លក្ខណៈ​សម្បត្តិ​៦​យ៉ាង​ដូច​ខាង​ក្រោម​នេះ៖

  • ​មាន​សញ្ជាតិ​ខ្មែរ មាន​ជីវប្រវត្តិ​ច្បាស់​លាស់​ពុំ​ធ្លាប់​មាន​ទោស

  • មាន​សុខភាព​ល្អ មាន​កាយ​សម្បទា​មាំមួន (គ្មាន​របួស​ស្នាម​ ឬ​របួស​ប្រចាំ​កាយ)

  • ចំពោះ​បុរស​ត្រូវ​មាន​កម្ពស់ ១,៦៧ ម៉ែត្រ​ឡើង មាន​ទម្ងន់​ពី ៥៧គីឡូក្រាម ដល់​៦៧​គីឡូក្រាម

  • ចំពោះ​នារី​ត្រូវ​មាន​កម្ពស់ ១,៥៥​ឡើង មាន​ទម្ងន់​ពី​៤៥​គីឡូក្រាម ដល់​៥៥​គីឡូក្រាម

  • កម្រិត​វប្បធម៌​ជាតិ មាន​សញ្ញាបត្រ​ចាប់​ពី​មធ្យម​សិក្សា​ទុតិយភូមិ ឬ​សញ្ញាបត្រ​ដែល​មាន​តម្លៃ​ស្មើ

  • អាយុ​ចាប់​ពី​១៨ ដល់​២៥​ឆ្នាំ សម្រាប់​អ្នក​ដែល​មាន​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និង​៣០​ឆ្នាំ​ចុះ សម្រាប់​អ្នក​ដែល​មាន​សញ្ញាបត្រ​បរិញ្ញាបត្រ។

ថ្មី​ៗ​នេះ​ដែរ​ក្រសួង​មហាផ្ទៃ​បាន​ប្រកាស​ជ្រើស​រើស​មន្ត្រី​នគរបាល​ចំនួន​៨០​រូប ដើម្បី​ចូល​បម្រើ​ការងារ​ក្របខណ្ឌ​នគរបាល​ជាតិ ក្នុង​ខេត្ត​តាកែវ។ ដើម្បី​កាន់​តែ​ច្បាស់ សូម​មើល​សេចក្ដី​ប្រកាស​ដូច​ខាង​ក្រោម​នេះ៖

អត្ថបទ៖ វឌ្ឍនៈ