៥ ចំណុច​ធ្វើ​ឲ្យ​ iPhone មួយ​ទឹក​ នៅ​តែ​ពេញ​និយម​ពី​អ្នក​ប្រើ​ប្រាស់

  • 2018-09-19 07:16:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន​ជា​ច្រើន​កំពុង​មាន​លក់​នៅ​លើ​ទីផ្សារ និង​កំពុង​បន្ត​ចេញ​ដែល​ធ្វើ​អោយ​អ្នក​ប្រើ​ប្រាស់​មាន​ជម្រើស​ច្រើន​ពេល​ទិញ​ប្រើ​ប្រាស់។ តែ​ទោះ​ជា​យ៉ាង​ណា​គេ​សង្កេត​ឃើញ​ថា iPhone ជា​ប្រភេទ​ស្មាតហ្វូន​ដែល​មាន​ភាព​ពេញ​និយម​ប្រើ​ច្រើន​នា​ពេល​បច្ចុប្បន្ន និង​មាន​លក់​គ្រប់​ហាង​ពេញ​ទីក្រុង​ភ្នំពេញ។

ទាំង​នេះ​ជា​ហេតុ​ផល​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ទូរសព្ទ​មួយ​ទឹក iPhone នៅ​មាន​ភាព​ពេញ​និយម​ប្រើ​សម្រាប់​ទីផ្សារ​​ក្នុង​ស្រុក៖

  • ម៉ាក​ទូរសព្ទ​កំពុង​ពេញ​និយម

ទូរសព្ទ iPhone របស់​ក្រុម​ហ៊ុន Apple មាន​ភាព​ទាក់​ទាញ​ជាង​ស៊េរី​ដទៃ​ទាំង​ថ្មី និង​មួយ​ទឹក​សម្រាប់​ទី​ផ្សា​ក្នុង​ស្រុក​នា​ពេល​បច្ចុប្បន្ន។ ដោយ​សារ iPhone ជា​ប្រភេទ​ទូរសព្ទ​ដែល​មាន​អ្នក​និយម​ប្រើ​ប្រាស់​ច្រើន និង​មាន​​ការ​នាំ​ចូល​ពី​ក្រៅ​ប្រទេស​ច្រើន​តែ​នៅ​មាន​គុណ​ភាព​ល្អ​អាច​ប្រើ​ប្រាស់​បាន និង​មាន​ទី​ផ្សារ​ខ្ពស់​នៅ​ពេល​ទិញ ឬ​លក់​ចេញ​វិញ ។

  • មាន​ជម្រើស​ច្រើន

មុន​ពេល​អ្នក​សម្រេច​ចិត្ត​ទូរសព្ទ​តែង​តែ​ដើរ​ជ្រែ​មើល​តម្លៃ គុណ​ភាព​ត្រង់​ចំណុច​នេះ​ក៏​បាន​ធ្វើ​អោយ​ទូរសព្ទ​មួយ​ទឹក iPhone ជា​ជម្រើស​ដំបូង​សម្រាប់​អ្នក​មាន​លុយ​ល្មមៗ​ចង់​ទិញ​ប្រើ​ដោយ​មាន​ចាប់​ពី​ស៊េរី iPhone 5 រហូត​ដល់ iPhone X មាន​ជម្រើស​ទំហំ GB ប្រើ​ប្រាស់ រូប​រាង ជម្រើស​ពណ៌ និង​មិន​ងាយ​ហួស​ស៊េរី​ព្រោះ​ទូរសព្ទ​ត្រកូល iPhone នេះ​ចេញ​ម្ដង​រយះ​ពេល​មួយ​ឆ្នាំ។

  • គ្រឿង​បន្លាស

ថ្វី​បើ iPhone ពុំសូវ​មាន​បញ្ហា​រឿង​គ្រឿង​ម៉ាស៊ីន តែ​សម្រាប់​អ្នក​ប្រើ​ប្រាស់​ទូរសព្ទ​មួយ​ទឹក​ភាគ​ច្រើន​នៅ​ពេល​ជួប​បញ្ហា​នៅ​លើ​ផ្នែក​ណា​មួយ​របស់​ទូរសព្ទ​តែង​តែ​ធ្វើ​ការ​ជួស​ជុល ឬ​ចង់​​ប្ដូរ​គ្រឿង​ថ្មី​ត្រ​ង​ចំណុច​នេះ​សម្រាប់​ទូរសព្ទ iPhone ហាក់​មាន​ភាព​ល្អ​ប្រសើរ​ជាង​ទូរសព្ទ​ដទៃ ដោយ​សារ​មាន​ហាង​ជា​ច្រើន​បាន​ធ្វើ​ការ​ជួស​ជុល​ដាក់​លក់ iPhone មួយ​ទឹក​និង​ថ្មី​ដូច​នេះ​ធ្វើ​ឲ្យ​មាន​ភាព​ងាយ​ស្រួល​រក​ពេល​មាន​បញ្ហា និង​មាន​គ្រឿង​បន្លាស​សម្បូរ​បែប​នៅ​តាម​ហាង។

  • ប្រព័ន្ធ​ប្រតិបត្តិការ

iPhone បាន​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការiOS ដែល Apple បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ ២០០៧ សម្រាប់​ប្រើ​ប្រាស់​ក្នុង​ទូរសព្ទ​ដៃ និង​ឧបករណ៍​អេឡិចត្រូនិក​ផ្សេង​ទៀត​របស់ Apple។

ជា​មួយ​និង​លក្ខណៈ​ពិសេស​ដូច​ជា អាច​ដំណើរ​ការ​ជា​មួយ​និង​កម្មវិធី​ជា​ច្រើន​នៅ​លើ App Store, Multi-Touch, Multi-Tasking, អាច​ដំណើរ​ការ​ជា​មួយ Multi Keyboard Language មាន​ជំនាញ​យ៉ាង​ពិសេស​ជា​មួយ​ហ្គេម និង​មាន Sensor សម្រាប់ Rotate Screen ព្រម​ទាំង​មាន Sensor ចំពោះ Touch Screen នៅ​ពេល ដែល​យើង Touch ឱ្យ​វា​មាន​លក្ខណៈ​រស់រវើក។

អាច​ធ្វើ​ការ​អាប់ដេត​ជំនាន់​ថ្មី​ដែល​ជួយ​បង្កើន​ល្បឿន​ឧបករណ៍​​ឲ្យ​លឿន​ជាង​មុន​នោះ ហើយ​ក្រុម​ហ៊ុន Apple ទើប​តែបញ្ចេញ​ឲ្យ​អាប់ដេត​ប្រព័ន្ធ​ប្រតិបត្តិការថ្មីៗ​ពីជំនាន់ iOS 11 ទៅ​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS 12។

  • តម្លៃ

ថ្វី​បើ​ទូរសព្ទ iPhone ជា​ប្រភេទ​ទូរសព្ទ​មាន​តម្លៃ​ថ្លៃ​រាប់​ពាន់​ដុល្លារ​នៅ​ពេល​ចេញ​លក់​ដំបូង តែ​សម្រាប់​ស៊េរី​មុន​ៗ​ដូច​ជា iPhone 6,iPhone 7,iPhone 8 ហាក់​មាន​តម្លៃ​ធ្លាក់​ច្រើន​ពិសេស​ម៉ូដែល​មួយ​ទឹក​ដែល​អាច​សម្រេច​ចិត្ត​ទិញ​បាន​សម្រាប់​អ្នក​មាន​លុយ​ល្មៗ ជា​មួយ​គុណ​ភាព​នៅ​ល្អ និង​មាន​តម្លៃ​ចាប់​ពី ៧០ ដុល្លារ​សម្រាប់ iPhone ៥៕

Apple បាន​បញ្ចេញ iPhone ជំនាន់​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​ទី ១២ ឈាន​ចូល​ថ្ងៃ​ទី ១៣ កញ្ញា គឺ iPhone Xr, iPhone Xs និង iPhone Xs Max នឹង​ចេញ​លក់​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ២១ កញ្ញា ខាង​មុខ​នេះ​នៅ​ទឹក​ដី​សហរដ្ឋអាមេរិក៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

ចុចអានបន្ត

អត្ថបទ៖ ម៉េងងី