មិន​ទាន់​ចប់​ទេ! Apple នៅ​សល់​ផលិតផល​ពិសេស​មួយ​ទៀត​មុន​បញ្ចប់​ឆ្នាំ ២០១៨

  • 2018-09-19 13:42:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ព្រឹត្តិការណ៍​ថ្ងៃ​ទី ១២ ​កញ្ញា​កន្លង​ទៅ Apple បាន​ប្រកាស​ចេញ​ផ្សាយ iPhone និង Apple Watch សេរ៊ី​ថ្មី​ប៉ុន្មាន​ម៉ូឌែល។ ផលិតផល​ប្រចាំ​ឆ្នាំ​នឹង​មិន​ទាន់​អស់​នោះ​ទេ ព្រោះ​តាម​ព័ត៌មាន​លេចលឺ​ចុង​ក្រោយ មាន iPad ពិសេស​មួយ​ម៉ូឌែល​ទៀត​គ្រោង​នឹង​បង្ហាញ​ខ្លួន។

យោង​តាម​កំណែ​កូដ​ក្នុង iOS 12.1 Beta កំពុង​អភិវឌ្ឍ​ មាន​ការ​ប្រទះ​ឃើញ​នូវ Group ថ្មី​ឲ្យ​ឈ្មោះ iPad2018Fall ក្នុង​កម្មវិធី​ Setup ពោល​នឹង​មាន​ន័យ​ថា iPad ជំនាន់​ថ្មី​ត្រៀម​មក​ដល់​នា​រដូវ​ស្លឹក​ឈើ​ជ្រុះ។ ក្នុង​កំណែ​ប្រព័ន្ធ​ប្រតិបត្តិ​ដដែល ក៏​​រក​ឃើញ​ពី​មុខងារ​ថ្មី​អនុញ្ញាត​ឲ្យ Mobile OS អាច​គាំទ្រ​ការ Syncing ទិន្នន័យ Memoji ចូល​ទៅ​ក្នុង iCloud បែប​នេះ​មាន​ន័យ​ថា​នឹង​មាន​ឧបករណ៍​ផ្សេង​ទៀត​ក្រៅ​ពី​ទូរសព្ទ​អាច​ប្រើប្រាស់​ Memoji ជា​រួម​នឹង​មក​ជាមួយ Face ID បន្ថែម Sensor ថ្មី​លើ iPad ជំនាន់​ក្រោយ។

ជុំវិញ​ការ​បង្ហាញ​ខ្លួន​បើ​មើល​តាម​ប្រវត្តិសាស្ត្រ​នៃ​ការ​ដាក់​បង្ហាញ​ជាង ១០ ឆ្នាំ​ចុង​ក្រោយ​នេះ ពុំ​មាន​ព្រឹត្តិការណ៍​ណា​មួយ​ធ្វើ​ឡើង​ក្រោយ​ថ្ងៃ​ទី ២៧ ​តុលា​ទេ ម្ល៉ោះ​ការ​ដាក់​បង្ហាញ iPad ក៏​រំពឹង​នឹង​ចេញ​ផ្សាយ​ផ្លូវការ​អំឡុង​ពាក់​កណ្តាល​ខែ​ក្រោយ​ផ្ទាល់​តែ​ម្តង។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ កៅ រក្សា