Alves យល់​ថា Real គ្មាន Ronaldo គឺ​ជា Real​ ប្រកប​ដោយ​ភាព​គ្រោះ​ថ្នាក់

  • 2018-09-19 11:05:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ស្លាប Dani Alves កាល​ពី​ពេល​ថ្មីៗ​នេះ បាន​និយាយ​ថា Real Madrid ដែល​គ្មាន​ Cristiano Ronaldo គឺ​ជា​ Real Madrid ប្រកប​ទៅ​ដោយ​ភាព​គ្រោះ​ថ្នាក់។

កីឡាករ​ប្រេស៊ីល​បាន​ថ្លែង​ប្រាប់ Marca ថា៖ ខ្ញុំ​គិត​ថា ចាប់​ពី​ពេល​នេះ​ទៅ Real Madrid គឺ​ជា​ក្រុម​មួយ​ដែល​ពិបាក​នឹង​យក​ឈ្នះ​។ ផ្ទុយ​ពី​ការ​គិត​របស់​មនុស្ស​មួយ​ចំនួន ការ​លែង​មាន Ronaldo ធ្វើ​ឲ្យ​ក្លឹប Real Madrid លេង​មាន​ភាព​ជា​ក្រុម​ជាង​មុន។ ដូច្នេះ​ ការ​យក​ឈ្នះ Real Madrid គឺ​ជា​រឿង​កាន់​តែ​ពិបាក​ជាង​មុន។

Alves បាន​បន្ត៖ "ខ្ញុំ​ដឹង​ថា ការ​បាត់​បង់​ Ronaldo គឺ​ជា​ការ​បាត់​បង់​ធំ​សម្រាប់ Real Madrid។ ទោះ​ជា​យ៉ាង​ណា Real Madrid នៅ​តែ​ជា​ Real Madrid"។

សូម​បញ្ជាក់​ផង​ដែរ​ថា Ronaldo បាន​ចាក​ចេញ​ពី Real Madrid ទៅ​ចូល​រួម​ជាមួយ Juventus កាល​ពី​ខែ​កក្កដា​ កន្លង​ទៅ។ ក្នុង​អំឡុង​ពេល ៩​ ឆ្នាំ​នៅ ក្លឹប​អេស្ប៉ាញ កីឡាករ​ព័រទុយហ្គាល់​ស៊ុត​ចូល ៤៥០ គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន ៤៣៨ លើក៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម