មក​ស្គាល់ បណ្ដា​ប្រទេស​ដែល​មាន​អត្រា​ប្រជាជន​វ័យ​ចំណាស់​​ច្រើន​ជាង​គេ​លើ​លោក

  • 2018-09-19 13:56:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ត្រឹម​ឆ្នាំ ២០១៧ ខាង​ក្រោម​ជា​បណ្ដា​ប្រទេស​ទាំង ១០ ដែល​មាន​អត្រា​ប្រជាជន​វ័យ​ចំណាស់ (អាយុ ៦៥ ឆ្នាំ​ឡើង​ទៅ) ជាង​គេ​លើ​ពិភព​លោក៖

១០. ប្រទេស​ម៉ាល់តា៖ មាន​ប្រជាជន​វ័យ​ចំណាស់​ចំនួន ១៩,២% នៃ​ប្រជាជន​សរុប​​ដែល​មាន​ជិត ៥០ ម៉ឺន​នាក់ ។

៩. ប្រទេស​ Latvia៖ មាន​ប្រជាជន​វ័យ​ចំណាស់​ចំនួន ១៩,៤% នៃ​ប្រជាជន​សរុប​ដែល​មាន​ជិត ២ លាន​នាក់។

៨. ប្រទេស​ស៊ុយអែត៖ មាន​ប្រជាជន​វ័យ​ចំណាស់​ចំនួន ១៩,៩% នៃ​ប្រជាជន​សរុប​ដែល​មាន​ប្រមាណ ៩,៩ លាន​នាក់។

៧. ប្រទេស​ប៊ុលហ្គារី៖ មាន​ប្រជាជន​វ័យ​ចំណាស់​ចំនួន ២០% នៃ​ប្រជាជន​សរុប​ដែល​មាន​ប្រមាណ ៧ លាន​នាក់។

៦. ប្រទេស​ហ្វាំងឡង់៖ មាន​ប្រជាជន​វ័យ​ចំណាស់​ចំនួន ២០,៥% នៃ​ប្រជាជន​សរុប​ដែល​មាន​ប្រមាណ ៥,៤ លាន​នាក់។

៥. ប្រទេស​ព័រទុយហ្គាល់៖ មាន​ប្រជាជន​វ័យ​ចំណាស់​ចំនួន ២០,៨% នៃ​ប្រជាជន​សរុប​ដែល​មាន​ប្រមាណ ១០,៣២ លាន​នាក់។

៤. ប្រទេស​អាល្លឺម៉ង់៖ មាន​ប្រជាជន​វ័យ​ចំណាស់​ចំនួន ២១,២% នៃ​ប្រជាជន​សរុប​ដែល​មាន​ប្រមាណ ៨២,៦៧ លាន​នាក់។

៣. ប្រទេស​ក្រិក៖ មាន​ប្រជាជន​វ័យ​ចំណាស់​ចំនួន ២១,៤% នៃ​ប្រជាជន​សរុប​ដែល​មាន​ប្រមាណ ១០,៧៥ លាន​នាក់។

២. ប្រទេស​អ៊ីតាលី៖ មាន​ប្រជាជន​វ័យ​ចំណាស់​ចំនួន ២២,៤% នៃ​ប្រជាជន​សរុប​ដែល​មាន​ប្រមាណ ៦០,៦ លាន​នាក់។

១. ប្រទេស​ជប៉ុន៖ មាន​ប្រជាជន​វ័យ​ចំណាស់​ចំនួន ២៦,៣% នៃ​ប្រជាជន​សរុប​ដែល​មាន​ប្រមាណ​ ១២៧ លាន​នាក់៕

ប្រភព៖ Worldatlas   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី