កាត​ក្រហម​យប់​មិញ​តើ​ Ronaldo នឹង​អ​វត្ត​មាន​ប៉ុន្មាន​ប្រកួត?

  • 2018-09-20 01:58:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo បាន​ទទួល​កាត​ក្រហម​លើក​ដំបូង​ក្នុង​អាជីព​របស់​ខ្លួន​​នៅ Champions League ក្រោយ​បង្ក​កំហុស​លើ​ខ្សែ​ការពារ​ Valencia។​

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ព័រទុយហ្គាល់​ត្រូវ​អាជ្ញាកណ្ដាល​មើល​ឃើញ​ថា​ យក​ដៃ​ទៅ​ប៉ះក្បាលកីឡាករ​ Jeison Murilloធ្វើ​ឲ្យ​រូប​គេ​ត្រូវ​ពិន័យ​កាត​ក្រហម​ និង​បណ្ដេញ​ចេញ​ពី​ការ​ប្រកួត​ភ្លាម​ៗ​ត្រឹម​នាទី​២៩​ប៉ុណ្ណោះ។​ មាន​ចម្ងល់​ថា​តើ​កាត​ក្រហម​នេះ​​នឹង​ធ្វើ​ឲ្យ​ Ronaldo អវត្ត​មាន​នៅ​ Champions League ប៉ុន្មាន​ប្រកួត។​​

ខុស​ពី​ Premier League ដែល​ពិន័យ​៣​ប្រកួត​លើ​កីឡាករ​បាន​កាត​ក្រហម នៅ​ Champions League គឺ​មិន​ដូច​គ្នា​ទេ។ យោង​តាម​ច្បាប់​របស់​ UEFA គឺ​អ្នក​បាន​កាត​ក្រហមនឹង​ត្រូវ​អវត្តមាន​ប្រកួត​បន្ទាប់​ចំនួន​១​ប្រកួត​ដោយ​គ្មាន​សិទ្ធ​តវ៉ា។

បើ​សិន​​ឃើញ​ថា​កំហុស​​ធ្ងន់ធ្ងរ​សហព័ន្ធ​បាល់ទាត់​ទ្វីប​អឺរ៉ុប​នឹង​ពិន័យ​ថែម​១ ឬ​ក៏​២​ប្រកួត​ទៀត​ តែ​២​ប្រកួត​នោះ​សាមី​ខ្លួន​ និង​ក្លឹប​មាន​សិទ្ធ​ប្ដឹង​ឧទ្ធរណ៍​បាន។​ Ronaldo ១០០%​នឹង​អវត្តមាន​ប្រកួត​បន្ទាប់​ប៉ះ​ Young Boys ​តែ​បើ​​ពិន័យ​បន្ថែម​២​ប្រកួត​ទៀត​កីឡាករ​វ័យ​៣៣​ឆ្នាំ​រូប​នេះ​នឹង​អ​វត្ត​មាន​ប្រកួត​ប៉ះ​ក្លឹប​ចាស់​ Manchester United៕ ​

ប្រភព៖ UEFA   អត្ថបទ៖ វិរ័ត្ន