Asensio ពី​ Hero ទៅ​ជា Zero ដោយ​​សារ​​ប្រើ​បច្ចេកទេស​​ស៊ុត​អត់​មើល​បាល់​មិន​​ចូល​ទី

  • 2018-09-20 03:35:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ការ​ប្រកួត​ដំបូង​នៅ UCL ក្លឹប Real Madrid ​បាន​យក​ឈ្នះ Roma ៣-០ រក​គ្រាប់​បាន​ដោយ Isco, Bale និង Mariano Diaz។ តាម​ពិត​ទៅ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Marco Asensio ក៏​ត្រូវ​អាច​រក​បាន​មួយ​គ្រាប់​នឹង​គេ​តែ អត់​សំណាង។

លើ​ទីលាន​នៃ​កីឡដ្ឋាន Bernabeu​កាល​ពី​យប់​មិញ កីឡាករ​វ័យ​២២​ឆ្នាំ​បាន​ប្រើ​បច្ចេកទេស​ក្នុង​ប្រអប់​គ្រោះ​ថ្នាក់​​យ៉ាង​ល្អ ទាញ​ដាច់​ខ្សែ​ការពារ​ Roma ដែល​ឈរ​ចេញ​មុខ​ទី។ ឱកាស​​មួយ​ស្មើ​ជាមួយ​អ្នក​ចាំ​ទី ​គេ​ក៏​ប្រើ​ក្បាច់​ទាត់​មិន​មើល​បាល់ (No Look) តែ​គេ​បែរ​ជា​ទាត់​មិន​ចូល ត្រូវ​អ្នក​ចាំ​ទី Robin Olsen ជួយ​បាន។

ជា​ការ​ពិត​សម្រាប់​គ្រាប់​បាល់​នេះ​ប្រសិន Asensio ទាត់​ចូល​​ពិត​ជា​ល្បី​ពេញ​​ពិភពលោក តែ​​អ្វី​ៗ​ក្លាយ​ជា​រឿង​សោកស្ដាយ​ទៅ​វិញ។​ ក្រោយ​ពី​ខកខាន​គ្រាប់​នេះ អ្នក​លេង Twitter ម្នាក់​បាន​សរសេរ​ថា៖ " Asensio អាច​បញ្ចប់​អាជីព​របស់ De Rossi ដោយ​ប្រើ​ក្បាច់​មិន​មើល​បាល់។ វា​នឹង​ក្លាយ​ជា​គ្រាប់​​អស្ចារ្យ​បំផុត​មួយ ប្រសិន​បើ​ទាត់​ចូល"។ ជ័យជម្នះ​នេះ​ធ្វើ​ឲ្យ Real ឈរ​កំពូល​តារាង​​មាន​៣​ពិន្ទុ CSKA Moscow នៅ​លេខ​ពីរ​មាន​១​ពិន្ទុ​ ស្មើ​គ្នា​ជាមួយ Viktoria Plzen និង Roma បាត​តារាង៕ ​​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម