ឱកាសឈ្នះផ្ទួនៗ iPhone XS Max គ្រាន់​តែ​ចំណាយ ២៥០០០​រៀល នៅ​ទីនេះ

  • 2018-09-20 03:56:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​អបអរ​សាទរ​ដល់​ខួប​គម្រប់ ៤ ឆ្នាំ និង​​ជា​ការ​ថ្លែង​អំណរគុណ​ដល់​អតិថិជន​ដែល​បាន​គាំទ្រ​កន្លង​មក ​ហាង​នំបុ័ង BreadTalk Cambodia បាន​រៀប​ចំ​កម្មវិធី​ចាប់​រង្វាន់​ពិសេស​មួយ ដោយ​អ្នក​ចូល​រួមអាច​មាន​ឱកាស iPhone XS Max ទៀត។

​ពី​ថ្ងៃ​នេះ​រហូត ដល់​ថ្ងៃ​ទី​ ២ ​តុលា ​​២០១៨ អ្នក​នឹង​ទទួល​បាន​​ឆ្នោត​ផ្សង​សំណាង​មួយ ក្រោយ​ចំណាយ​ប្រាក់​អស់ ២៥០០០​រៀល នៅ​គ្រប់​សាខា BreadTalk Cambodia។ ការ​ចាប់​រង្វាន់​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ ៥ ​តុលា ឆ្នាំ​២០១៨ ដោយ​មាន​រង្វាន់​ជា​ច្រើន​ដូចជា iPhone XS Max ១ រង្វាន់ ញ៉ាំ​នំ និង​ភេសជ្ជៈ​ឥត​គិត​ថ្លៃ​ពេញ​មួយ​ឆ្នាំ​ ១ រង្វាន់ ញ៉ាំ​នំ​រយៈ​ពេល​ពេញ​​មួយ​ឆ្នាំ១ រង្វាន់ ៦ ខែ ១ រង្វាន់ និង ៣ខែ ១ រង្វាន់​ទៀត។

បន្ទាប់​ពី​នោះ BreadTalk នៅ​មាន​កម្មវិធី​ផ្សេងៗ​ទៀត​ដូចជា ពី​ថ្ងៃ ៣ ដល់​ថ្ងៃ ៥ តុលា ២០១៨ អ្នក​នឹង​ទទួល​បាន​ការ​​ទិញ ៥ ថែម ៥ លើ​ប្រភេទ​នំ Bun និងMuffin ទទួល​បាន​ប័ណ្ណ​បញ្ចុះ​តម្លៃ ៥ ដុល្លារ​ក្រោយ​ទិញ​នំ​ខួប​កំណើត​មួយ។ ចូល​ទៅ​កាន់ BreadTalk Cambodia ដើម្បី​ដឹង​ព័ត៌មាន​បន្ថែម។

អត្ថបទ៖ សុខណា