Drone តូចច្រឡឹង តម្លៃត្រឹម ១០០ ដុល្លារ ឡូយត្រង់អាចបត់ដាក់ហៅប៉ៅខោបានទៀត
- 2018-09-20 07:47:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Drone តូចច្រឡឹង តម្លៃត្រឹម ១០០ ដុល្លារ ឡូយត្រង់អាចបត់ដាក់ហៅប៉ៅខោបានទៀត
ចន្លោះមិនឃើញ
មានរៀងតូចច្រឡឹង Drone អាចបត់ដាក់ហោប៉ៅខោមួយនេះ មានឈ្មោះថា Drone 720X តម្លៃត្រឹមតែ ១០០ ដុល្លារប៉ុណ្ណោះ។
Drone 720X ទំហំប៉ុន Smartphone និងតម្លៃធូរថ្លៃនេះ ត្រូវបានរចនាឡើងដោយ វិស្វករពីរនាក់។ វាងាយស្រួលប្រើប្រាស់ គ្រប់គ្រង អាច Livestream ថតរូប Selfiesនិងវីដេអូក្នុងកម្រិត HD។ មិនតែប៉ុណ្ណោះ វាអាចក្រឡាប់បានយ៉ាងល្អ តាមការបញ្ជារបស់អ្នកប្រើប្រាស់។ តើវាដំណើរការយ៉ាងដូចម្ដេច? វាងាយស្រួល Set up ណាស់។ ដំបូងត្រូវដំឡើង App រួច Scan QR Code។ បន្ទាប់មកដាក់ថ្ម ភ្ជាប់ Drone របស់អ្នក ហើយចាប់ផ្ដើមធ្វើដំណើរការ App។ តិចជាង១០វិនាទីប៉ុណ្ណោះ អ្នកនឹងអាចចាប់ផ្ដើមប្រើវាបាន។
បើតាមប្រភព Drone នេះ គឺមានអាចបត់បាន រាងតូច គុណភាពកាមេរ៉ា និងមានតម្លៃសមរម្យ។ ចំណែកចំណុចពិសេសផ្សេងទៀតមាន៖
-មាន 6-axis Gyro បច្ចេកវិទ្យារក្សាលំនឹង
-មាន 3D Flips and Rolls អាចវិលត្រឡប់បានយ៉ាងល្អ
-មាន Headless mode បច្ចេកវិទ្យាបញ្ជាពីចម្ងាយ
-មាន Height Hold បច្ចេកវិទ្យាលំនឹងពេលហោះហើរ និងចុះចត
-មាន WiFi FPV ងាយស្រួលគ្រប់គ្រងតាមទូរសព្ទដៃ
-មាន HD camera បង្កើតរូបថត និងវីដេអូដ៏អស្ចារ្យ។
អ្នកអាចទិញបានតាម តំណភ្ជាប់នេះ
ទស្សនាវីដេអូ!