ហេតុផល​ធំ​មួយ​ធ្វើ​ឲ្យ Hazard​ មិន​អាច​លេង​ឲ្យ Chelsea នៅ Europa League យប់​នេះ

  • 2018-09-20 08:03:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តោ​ខៀវ​ Chelsea នឹង​ត្រូវ​ទៅ​លេង​នៅ​ទឹក​ដី​ក្រុម PAOK Salonika ដោយ​គ្មាន​វត្តមាន Eden Hazard ក្នុង​ការ​ប្រកួត​ពាន Europa League នៅ​រាត្រី​នេះ​ម៉ោង​១១:៥៥​នាទី។

កីឡាករ​សញ្ជាតិ​បែលហ្ស៊ិក​​ដែល​បង្ហាញ​ខ្លួន​គ្រប់​ប្រកួត​ក្នុង Premier League រដូវ​កាល​នេះនិង​រក​បាន Hat-Trick កាល​ពី​សប្ដាហ៍​មុនមិន​បាន​ហោះ​ទៅ​កាន់​ប្រទេស​ក្រិក​​ក្រោម​ហេតុផល​សុំ​គ្រូ​សម្រាក​ព្រោះ​តែ​ហត់​នឿយ​ពេក។  Maurizio Sarri បាន​និយាយ​ថា បន្ទាប់​វិល​ពី​ជម្រើស​ជាតិ​និង​លេង​ទល់ Cardiff សប្ដាហ៍​មុន Hazard ​ចង់​សម្រាក​ខ្លះ ដោយ​សារ​មួយ​រយៈ​នេះ​ហត់​នឿយ។

ក្រៅ​ពី Hazard កីឡាករ David Luiz, Mateo Kovacic, Danny Drinkwater និង Emerson Palmieri ក៏​មិន​បាន​ដាក់​ឈ្មោះ​ចូល​បញ្ជី​​សម្រាប់​ការ​ប្រកួត​យប់​នេះ​ដែរ។ នេះ​គឺ​ជា​​លើក​ដំបូង​ហើយ​ដែល Chelsea និង PAOK Salonika ប្រកួត​គ្នា ដោយ​ពួក​គេ​គ្មាន​ប្រវត្តិ​ជួប​គ្នា​ពី​មុន​មក​ទេ។

​ ក្រុម​របស់​អង់គ្លេស​​មួយ​ក្រុម​ទៀត​គឺ Arsenal ក៏​ត្រូវ​​ចេញ​ប្រយុទ្ធ​នៅ​យប់​នេះ​ស្វាគមន៍​ក្រុម​របស់​ប្រទេស​អ៊ុយក្រែន Vorskla Poltava នៅ​ម៉ោង​២​រំលង​អាធ្រាត្រយប់​នេះ។ កីឡាករ​ចំណូល​ថ្មី​ទាំង​ពីរ​ អ្នក​ចាំទី Bernd Leno និង​ខ្សែ​បម្រើ​ Lucas Torreira ​នឹង​បង្ហាញ​ខ្លួន​ជា​ជម្រើស​ដំបូង​ជា​លើក​ដំបូង​ឲ្យ​ Arsenal។

Bernd Leno (ឆ្វេង) Lucas Torreira (ស្ដាំ)

កាំភ្លើង​ធំ​​ត្រូវ​អវត្តមាន​កីឡាករ​មួយ​ចំនួន​ដួច​ជា  Laurent Koscielny, Sead Kolasinac , Ainsley Maitland-Niles និង Carl Jenkinson ដោយ​សារ​មាន​បញ្ហា​របួស។ Unai Emery រំពឹង​ថា នឹង​អា​លើក​ពាន Europa League ជាមួយ Arsenal បន្ទាប់​ពី​លោក​ធ្លាប់​ឈ្នះ​៣​ដង​ទៅ​ហើយ​ជាមួយ Sevilla៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ