អ្នកធំនៅខេត្តមួយ ប្រកាសឲ្យអាហារូបករណ៍១០០% ដល់សិស្សជាប់និទ្ទេស Aដល់ E

  • 2018-09-20 08:29:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម​បណ្ឌិត​ ប៉ែន​ ស៊ីម៉ន​ តំណាងរាស្ត្រ​ខេត្ត​កំពត​ ប្រកាស​ផ្ដល់​អាហារូបករណ៍១០០% ចំនួន ២១៧កន្លែង​ ​​ដល់​សិស្សានុសិស្ស​ដែល​ទើប​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​ភូមិ​ឆ្នាំ​ ២០១៨​ នៅ​មណ្ឌល​នានា​ខេត្ត​កំពត​ទាំងអស់​​ ដែល​មាន​បំណង​បន្ត​ការសិក្សា​នៅ​ថ្នាក់​ឩត្តម​សិក្សា​ នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​កំពត។ ​

សូមមើលអាហារូបករណ៍ក្នុងសេចក្ដីប្រកាសខាងក្រោម

​រយៈពេល​/ លក្ខខណ្ឌ​នៃ​ការ​ជ្រើស​រើស​

១. ជ័យ​លាភី​ត្រូវ​បាន​ជ្រើស​តាម​និទ្ទេស​ និង​តាម​ពិន្ទុ​។ បញ្ជាក់៖ ការ​ជាប់​ចូល​រៀន​នៅ​មហា​វិទ្យាល័យ​ ឬវិទ្យាស្ថាន​ខ្លះ​ តម្រូវ​ឲ្យ​មាន​ការ​ឆ្លង​កាត់​ការ​ធ្វើ​តេស្ត​បន្ថែម​ទៀត។

២. ជ័យ​លាភី​អាហារូបករណ៍​ត្រូវ​ប្រាកដ​មិន​បាន​ត្រួត​ជាន់​នឹង​អាហារូបករណ៍​ដទៃ​ ដូចជា​៖

  • អាហារូបករណ៍​សុទ្ធសាធ៖ ថ្លៃសាលា​(​សិក្សា​)

  • អាហារូបករណ៍​សោហ៊ុយ៖ សៀវភៅ​ ឯកសារ​ បរិក្ខារ​ ឧបករណ៍​សិក្សា​ឯទៀត

​- អាហារូបករណ៍​ជាវិភាជ៖ ហូបចុក ស្នាក់នៅ​ ធ្វើដំណើរ ​ ៣. ជ័យលាភី​ត្រូវបាន​ជ្រើស​រើស​តាម​ស្ថានភាព​ជា​អទិភាព​របស់​គ្រួសារ

  • ជាគ្រួសារ​ក្រីក្រ​ ពុំមាន​សមាជិក​ធ្លាប់​បាន​រៀន​នៅមហាវិទ្យាល័យ​/វិទ្យាស្ថាន​

  • ជា​កូនកំព្រា ​ជាជន​ងាយរងគ្រោះ​...

  • ជា​គ្រួសារ​មាន​សមាជិក​ច្រើន(កូនច្រើន)

  • តាមការ​ប្រកាស​ផ្សេងទៀត​

៤. ទីតាំង៖ ជាអ្នករស់នៅជនបទដាច់ស្រយាល

៥. អ្នក​ដាក់​ពាក្យសុំ​ តម្រូវ​ឲ្យ​ស្នើសុំ​អាហារូបករណ៍​តែមួយគ្រឹះស្ថាន​សិក្សា​ និង​តែមួយ​មុខវិជ្ជា​/បច្ចេកទេស​តែប៉ុណ្ណោះ​

៦. គ្រឹះស្ថាន​សិក្សា​ជាច្រើន ​តម្រូវឲ្យ​ប្រឡង​ប្រជែង​យក​កន្លែង​ចូលរៀន​ជាមុន​ (អ្នកដាក់ពាក្យ​សុំ​គួរជ្រាប) ឧទាហរណ៍៖ សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) វិទ្យាស្ថាន CamEd វិទ្យាស្ថានពាណិជ្ជសាស្ត្រ​​ACLEDA ...។

កាល​បរិច្ឆេទ និង​កន្លែង​​ទទួល​ពាក្យ៖

ចាប់​ពីថ្ងៃ​ទី​ ២៤ ដល់ថ្ងៃទី​ ៣០កញ្ញា ២០១៨​ ជារៀងរាល់ថ្ងៃ​ ពីម៉ោង​ ៨ព្រឹក ដល់​ ១១ថ្ងៃត្រង់ និង​ពេល​ល្ងាច​ពីម៉ោង​ ២ ដល់​ ៥ល្ងាច​។ នៅគេហដ្ឋាន​ឯកឧត្តម​បណ្ឌិត​​ប៉ែន​ ស៊ីម៉ន​ ភូមិកំពង់​បាយ​ខាងត្បូង​ ឃុំ​កំពង់បាយ​ ក្រុង​កំពត​ ខេត្ត​កំពត​ ជាប់នឹងមន្ទីរពេទ្យខេត្ត​។ លេខ​ទូរស័ព្ទ​ទំនាក់ទំនង​ 096 36 00322 / 066 361 377 069 988 1106 / 096 366 4442 / 078 49 49 42 / 096 357 3750 / 015 644 457 / 011 72 53 76 / 085 600 585។​

​​​​

អត្ថបទ៖ ស៊ិន សាវ៉េត