នេន ទុំ ចេញបុណ្យរដូវភ្ជុំ ដាស់អារម្មណ៍គូសង្សារចង់ទៅលេងស្រុកហ្មង!
- 2018-09-20 12:07:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេន ទុំ ចេញបុណ្យរដូវភ្ជុំ ដាស់អារម្មណ៍គូសង្សារចង់ទៅលេងស្រុកហ្មង!
ចន្លោះមិនឃើញ
តារាចម្រៀង នេន ទុំ បានបញ្ចេញបទចម្រៀងថ្មីមួយបទលើកដំបូង ចាប់តាំងពីវិលត្រឡប់មកពីអាមេរិកវិញ។ បទនេះ រំលឹកអនុស្សាវរីយរបស់គូសង្សារក្នុងភូមិ ប៉ុន្តែត្រូវបែកគ្នាមកធ្វើការរៀងខ្លួន។ យ៉ាងណា បុណ្យភ្ជុំប្រពៃណីជាតិយើងដល់ហើយ មុំមាសបងអើយ មកលេងស្រុកយើង។
បទនេះមានចំណងជើងថា "ខែភ្ជុំនឹកមុំម្ល៉េះទេ" និពន្ធ និងច្រៀងដោយ នេន ទុំ ផ្ទាល់តែម្ដង។ ចំណុចសំខាន់មួយទៀត មានស្រីស្អាតម្នាក់បង្ហាញខ្លួន រាំជាគូនឹងអតីតក្មេងវត្តរូបនេះតែម្ដង។ តោះ...មើលស្រីស្អាតរាំ ហើយស្ដាប់ទាំងអស់គ្នាសិន ចាំដល់ភ្ជុំធំ ទៅជួបគ្នានៅស្រុកសប្បាយអស់ដៃ!!!