បទ​ភ្លេង​ឡូយ! ឡេង ណាវ៉ាត្រា ចេញ​បទ​រៀបរាប់​អស់​អ្វី​ដែល​ខ្មែរ​មាន​ជា​សម្បត្តិ

  • 2018-09-20 12:37:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឡេង ណាវ៉ាត្រា ដែល​វីវក់​នឹង​រកស៊ី​លក់​ដី​ឡូតិ៍​នោះ ឥឡូវ​នេះ​បាន​ងាក​មក​ការងារ​សិល្បៈ​ដោយ​បាន​និពន្ធ​បទ​ចម្រៀង​មួយ​បទ រៀបរាប់​ស្ទើរ​អស់​ពី​សម្បត្តិ​វប្បធម៌​ប្រពៃណី​របស់​ខ្មែរ​ដែល​មាន។ បទ​នេះ​មាន​ចំណង​ជើង​ថា "ស្រឡាញ់​អ្វី​ដែល​ខ្មែរ​មាន" ដោយ​បាន​ដាស់​អស់​ទឹកចិត្ត​កូន​ខ្មែរ​ឲ្យ​មោទកភាព​នឹង​អ្វី​ដែល​ជាតិ​មាន ក្នុង​ត្រឹម​១​ថ្ងៃ​ប៉ុណ្ណោះ មាន​អ្នក​ចែក​ចាយ​បន្ត​រាប់​ពាន់​ម៉ឺន​នាក់​ទៅ​ហើយ។

"ស្រឡាញ់​អ្វី​ដែល​ខ្មែរ​មាន" រៀប​រាប់​តាំង​ពី​សិល្បៈ​វប្បធម៌ ប្រាសាទ​បូរាណ និង​សម្បត្តិ​របស់​ខ្មែរ​ជា​ច្រើន​ទៀត។ និពន្ធ​ខ្លួន​ឯង ច្រៀង​ខ្លួន​ឯង រៀបរាប់​ពី​អ្វី​ខ្លួន​ឯង(ខ្មែរ)​មាន ថែម​ទាំង​បទ​ភ្លេង​ឡូយ​ទៀត។ តោះ...ស្ដាប់​ទាំង​អស់​គ្នា!!!

អត្ថបទ៖ ទារិកា