Casemiro គាំទ្រ​បេក្ខភាព​ Modric ឬ Ronaldo ក្នុង​ការ​ឈ្នះ​ពាន Ballon D'or លើក​នេះ?

  • 2018-09-20 15:32:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ការពារ Casemiro ក្នុង​ថ្ងៃ​នេះ បាន​និយាយ​ថា ខ្លួន​គាំទ្រ​បេក្ខភាព Cristiano Ronaldo ជា​ជាង Luka Modric ក្នុង​ការ​ឈ្នះ​ពាន Ballon D'or លើក​នេះ។

កីឡាករ​ប្រេស៊ីល​បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​ក្រោយ​ប្រកួត Champions League ថា៖ "Modric នឹង​ឈ្នះ Ballon D'or? ខ្ញុំ​គិត​ថា Modric លេង​បាន​ល្អ​មែន​ឆ្នាំ​ហ្នឹង។ ទោះ​ជា​យ៉ាង​ណា បើ​សិន​ជា​ឲ្យ​ខ្ញុំ​រើស​វិញ ខ្ញុំ​នឹង​ជ្រើស​រើស Ronaldo"។

កាល​ពី​រដូវ​កាល​មុន Ronaldo បាន​ស៊ុត​ចូល​សរុប ៤៤ គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន ៤៤ លើក​ឲ្យ Real Madrid ហើយ​រួម​ចំណែក​ជួយ​ក្លឹប​ឲ្យ​ឈ្នះ Champions League ៣ ឆ្នាំ​ជាប់​គ្នា។

Modric ក៏​បាន​បង្ហាញ​ទម្រង់​ល្អ​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​តំបន់​បម្រើ។ ក្រៅ​ពី​ឈ្នះ​ Champions League ជាមួយ​ Real Madrid រដូវ​កាល​មុន កីឡាករ​ក្រូអាត​ក៏​បាន​រួម​ចំណែក​សំខាន់​ក្នុង​ការ​ជួយ​ក្រុមជម្រើសជាតិឲ្យ​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង World Cup ២០១៨៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម