រកឃើញអ្នកទិញ iPhone XS ពី​ហាង​ Apple មុន​គេ​ក្នុង​លោក

  • 2018-09-21 01:47:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អូស្ត្រាលី​ជា​ប្រទេស​ដែល​មាន​ដាក់​លក់​ iPhone XS/XS Max ដំបូង​គេ​ក្នុង​លោក​ ហើយ​មាន​មនុស្ស​ជា​ច្រើន​បាន​តម្រង់​ជួរ​អង្គុយ​ចាំ​ទិញ iPhone ជំនាន់​ថ្មី​តាំង​ពី​ព្រឹក​ព្រហាម​ថ្ងៃ​សុក្រ​នេះ​ម្ល៉េះ។

ហាង​ Apple Store ដែល​មាន​ទីតាំង​នៅ ​George Street ទីក្រុង​ស៊ីដនី​បាន​​ចាប់​ដំណើរ​ការ​នៅ​វេលា​ម៉ោង ៨ ព្រឹក ម៉ោង​ក្នុង​ស្រុក​ ហើយ​​គេ​បាន​សង្កេត​ឃើញ​បុគ្គល​ពីរ​រូប​ដែល​ដើរ​ចេញ​ពី​ហាង​មុន​គេ និង​មាន​កាន់​ផលិតផល​ Apple ថ្មី​ក្នុង​ដៃ​ផង​ដែរ។

Teddy Lee ខាងឆ្វេង និង Mazen Kourouche ខាងស្ដាំ

ពីរ​រូប​នោះ​គឺ​ម្នាក់​មាន​ឈ្មោះ​ Teddy Lee វ័យ​ ២០ ឆ្នាំ​ ជា​និស្សិត​សញ្ជាតិ​កូរ៉េ​ខាង​ត្បូង​​មក​សិក្សា​នៅ​ទីក្រុង​ស៊ីដនី និង​ម្នាក់​ទៀត​មាន​ឈ្មោះ​ថា​ Mazen Kourouche វ័យ​ ២១ ឆ្នាំ ជា​ YouTuber ដែល​ទិញ​ផលិតផល​ Apple ដើម្បី​យក​ផលិត​ជា​វីដេអូ។

Teddy Lee បាន​ទិញ​ iPhone XS មួយ​ដើម​ពណ៌​មាស​ ចំណែក​ Mazen បាន​ទិញ iPhone XS និង XS Max រួម​ទាំង​ Apple Watch Series 4 ដើម្បី​យក​ទៅ​​ធ្វើ​វីដេអូ Unbox។ Mazen ក៏​មាន​បំណង​ថា​នឹង​ទិញ iPhone XR ពេល​ដែល​ចេញ​លក់​នៅ​ខែ​តុលា​ខាង​មុខ​នេះ​ដែរ៕

ប្រភព៖ Cnet   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី