អ្នកគាំទ្រ មាន​អី​ចង់​និយាយ​ថ្ងៃ​នេះ iPhone ចេញ​លក់​​ជា​ផ្លូវការ​ហើយ?

  • 2018-09-21 02:21:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​សិង្ហបុរី​កាលពី​ម្សិលមិញ​នេះ មាន​អ្នក​គាំទ្រយ៉ាង​កុះករ បាន​ទន្ទឹង​រង់ចាំ​ដើម្បី​ស្វាគមន៍ iPhone ស៊េរី​ថ្មី​ ដែល​នឹង​ចេញ​លក់​ជា​ផ្លូវការ​នៅ​​ប្រទេស​ដែនកោះអាស៊ីនេះ។

មិន​ខុស​ពី​រាល់​ឆ្នាំ iPhone តែងតែ​ទាញការ​ចាប់​អារម្មណ៍​ពី​មនុស្ស​ម្នា​ជុំវិញ​ពិភពលោក នៅ​ពេល​ចេញ​លក់​ iPhone ថ្មីនៅ​ថ្ងៃ​ដំបូង ដោយ​មាន​អ្នក​រង់ចាំ​ អ្នក​ខ្លះចាំ​រាប់​ម៉ោង ហើយ​ក៏័​មាន​អ្នក​បោះតង់​ដេក​ជា​ច្រើន​ថ្ងៃ​មក​ដែរ។

iPhone នៅ​តែ​ជា​ទូរសព្ទ ដែល​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង ទោះ​បី​មាន​ការ​ប្រកួតប្រជែង​ពី​ម៉ាក​ទូរសព្ទ​ធំៗ​ដូចជា Samsung និង Huawei។ នៅ​ពេល​ចេញ​លក់​ម្តងៗ អ្នក​គាំទ្រ​ស្មោះស្ម័គ្រ​ដេក​មិន​លក់​​ទេ​ដើម្បី​ចង់​បាន​ទូរសព្ទ​ស្ទាវ​នេះ ក្លាយ​ជា​ម្ចាស់ iPhone ​ថ្មី​ប្រើ​បាន​មុន​គេ។

នៅ​ក្នុង​ស្រុក​ខ្មែរ​វិញ ក៏​មិន​ហ្នយ​មាន​អ្នក​គាំទ្រ​​ខ្លះ ហ៊ាន​ចំណាយ​លុយ​គុណ​ជា​ពីរ​ដើម្បី​ទិញ​ទូរសព្ទ​ iPhone ស៊េរី​ថ្មី តាម​រយៈ​ហាង​លក់​ក្រៅ​ផ្លូវការ។

តាម​ដំណឹងឲ្យ​ដឹង​ថា iPhone ​ថ្មី​របស់ Apple អាច​មក​ដល់​ទីផ្សារ​ក្នុង​ស្រុក​នៅ​ថ្ងៃ​នេះ។ ក៏​មាន​ហាង​មួយ​បាន​ទម្លាយ​តម្លៃ​លក់ iPhone ដែលលក់នៅស្រុកខ្មែរ​។

ឆែកតម្លៃ​លក់នៅហាង​ស្រុកខ្មែរ

កុំ​ភ្លេច តាមដាន​ព្រឹត្តិការណ៍​ធំ​ថ្ងៃនេះ សម្រាប់​ថ្ងៃ​ដំបូង​នៃ​ការ​ចេញ​លក់ iPhone XS និង iPhone XS Max ទាំង​នៅ​ទីផ្សារ​អន្តរជាតិ​និង​តាម​ហាង​ក្នុង​ស្រុក​ តាមគេហទំព័រ Sabay ដែលនឹង​មានការ​ផ្តល់​ជូន​ព័ត៌មានទាន់ហេតុការ​ណ៍​ សម្រាប់​ប្រិយមិត្ត​អ្នកគាំទ្រ​តាមដាន៕

អត្ថបទ៖ ប៊ុណ្ណារ៉ា