ស្ងាត់ៗ​ ស្រីស្អាត​​ គង់​ វង្សយ៉ាទី ចំណាយ៥ម៉ឺនដុល្លារបើកជំនួញថ្មី បន្ថែម​លើ​ការងារ​សិល្បៈ​

  • 2018-09-21 04:57:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​ចុង​ក្រោយបន្ទាប់​ពី​ការងារ​សិល្បៈ​របស់ គង់ វង្ស​យ៉ា​ទី ហាក់​មិនសូវបង្ហាញវត្តមានក្នុងការសម្តែងខ្សែភាពយន្តរឺ MVផ្សេងៗនានា ភាគច្រើន​ឃើញលេច​មុខតែ​ក្នុង​កម្មវិធី​« រាត្រី​កម្សាន្ត » ជាពិធីការរីនីតែប៉ុណ្ណោះ ។ ជាមួយនិង​ភាពស្ងប់ស្ងាត់​មួយរយៈពេលនេះ​ស្រាប់តែ គង់ វង្ស​យ៉ា​ទី បានលេចរូបរាងបើកកាហ្វេ​យ៉ាងធំមួយធ្វើ​មិនដឹង បន្ថែម​ពី​អាជីព​សិល្បៈ របស់តារាស្រស់សោរូបនេះ។​

គង់ វង្ស​យ៉ា​ទី បានប្រាប់​មកកាន់​Sabayថា នៅ​ពុំទាន់​បាន​បើកសម្ពោធ​ហាង កាហ្វេ ជា​សាធារណៈ​នៅឡើយ​ទេគឺចាប់ផ្តើមបើកលក់ម្តងតែនឹងរៀបឆាប់ៗនេះហើយ ដោយសារ​កំពុង​រៀបចំ នាង​សង្ឃឹមថា ការងារ​រកស៊ី​នេះ​នឹង​ទទួលបាន​ជោគជ័យ បើទោះបីជា​នាង​ទើបតែ​ចាប់ផ្តើម​ការងារ​រកស៊ីផ្នែកហាងកាហ្វេនេះ​ក្តី ម្យ៉ាងវិញទៀត​មុនពេល​បើកហាង គង់ វង្ស​យ៉ា​ទី បាន​ទៅ​ហាត់រៀន​ពីអ្នកដែលបើកកាហ្វេដូចគ្នាពីរបៀបឆុត​កាហ្វេ មាន​អ្នកជំនាញបង្រៀន​ត្រឹមត្រូវ ។ ពិសេសតារាស្រីរូបនេះបញ្ចាក់ថាគ្មានបំណងទាល់តែសោះទៅមើលទីតាំងហាងនោះមានសំភារៈគ្រប់គ្រាន់ស្រលាញ់រួចក៏សេងយកបើកតែម្តងទៅ​ ចំណាយប្រាប់សរុប ជិត ៥ម៉ឺនហើយ​ មិនទាន់បានលើកផ្លាកយីហោទេ តែមានឈ្មោះហើយដាក់ឈ្មោះហាងជាអក្សរកាត់ឈ្មោះខ្លួនឯងផ្ទាល់គឺ "KT​Coffee & Food"នៅក្បែរផ្សារទូលទំពូងកែងផ្លូវ ៤៥៤ សម្រាប់សិស្សគឺមានការបញ្ចុះតម្លៃ២០%រហូតទៅផងដែរ។

តារាស្រីស្រស់សោភារូបនេះបន្ថែមថ្វីត្បិតតែ គង់ វង្ស​យ៉ា​ទី បានរ​ត់ទៅ​បើកហាង​កាហ្វេ ប៉ុន្តែ​នាង​នៅ​បន្ត​អាជីព​សិល្បៈ​ដូចដើម នាង​មិនបាន​ឈប់​ពី​សិល្បៈ​ដូចជា​ពាក្យ​ច​ចាម​អារាម​ដែល​គេ​និយាយ​តៗ​គ្នា​នោះទេ គ្រាន់​តែមួយ​រយៈពេល​ចុងក្រោយ​នេះ នាង​មិន​បានទទួល​ការថត​រឿង​ប៉ុណ្ណោះ ដោយសារ​ជាប់រវល់ ប៉ុន្តែ​សម្រាប់​ការងារ​ជា​ពិធីករ នាង​នៅតែ បន្តធ្វើ​ដូចដើម ជាក់ស្តែង​ក្រៅពី​ធ្វើការ​ងារ​នៅ​ទូរទស្សន៍ នាង​ចេញ​ធ្វើ MC ឱ្យ​ក្រុមហ៊ុន​ជាច្រើនហើយទោះមានការងារចូលមកក៏អត់មានពេលទទួលព្រោះចង់ពង្រឹកមុខរបរសិន តែកសង្ឃឹមពុកម៉ែបងប្អូនជួយគាំទ្ររូបនាងទាំងការងារសិល្បៈ​ & ហាងកាហ្វេនេះផងដែរ ៕

ទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖ ​ រូបភាពផ្តល់សិទ្ធដោយ៖ កញ្ញា គង់ វង្សយ៉ាទី

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម
អត្ថបទថ្មី