អ្នក​ចង់​បាន GoPro Hero7 មក​ដឹង​តម្លៃ​កក់​ទុក​មុននឹង​មក​ដល់​ខ្មែរឆាប់ៗ​នេះ!

  • 2018-09-21 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីរាត្រីថ្ងៃទី ២០ ខែកញ្ញា​ថ្មីៗ​នេះ ​ក្រុមហ៊ុន GoPro ទើប​តែ​ប្រកាស​ជា​ផ្លូវការ​នូវ​ប្រភេទ​ Action Camera ជំនាន់​ថ្មី ម៉ូឌែល Hero 7 ស្ថិត​ក្នុង​ជម្រើស​ពណ៌​ស ទឹក​ប្រាក់ និង​ខ្មៅ។ ចំពោះប្រទេស​កម្ពុជា ក៏មានដាក់ឲ្យកម្ម៉ង់ទុកមុន​ហើយដែរ អាចឆែកនៅខាងក្រោមនេះបាន។

តម្លៃកក់ទុកមុន GoPro Hero 7

  • ពណ៌​ខ្មៅ៖ ៣៩៩ ដុល្លារ
  • ពណ៌ប្រាក់៖ ២៩៩ ដុល្លារ
  • ពណ៌​ស៖ ១៩៩ ដុល្លារ

លក្ខណៈ​សម្បត្តិ​ពិសេស​លើ GoPro Hero 7

សមត្ថភាព​នូវ​ការ​ថត​វីដេអូ​កម្រិត 4K លក្ខខណ្ឌ 60fps Super Slow Motion(ចលនា​យឺត រហូតដល់ទៅ ៨ ដង) ជាមួយ​មុខងារ​ការ​អនុញ្ញាត​ឲ្យ​ផ្សាយ​ផ្ទាល់​ទៅ​ខាង​ក្រៅ(LiveStreaming) សម្រាប់អ្នកចូលចិត្ត Live វីដេអូ ជាមួយបណ្តាញសង្គម និង ប្រើក្នុងទឹករហូតដល់ 10 ម៉ែត្រ និង​មុខងារ Hyperlapse-style (ការ​ថត Time-lapse) និង​ការ​ពង្រឹង​ខ្លាំង​បំផុត​លើ​មុខងារ​ទប់​លំនឹង(Video Stabilization)៕

ចាប់​យក​រូបភាព​នូវ​កម្រិត 12MP អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ក្នុង​ជម្រើស​ការ​ថត RAW និង​ផ្តិត​បែប​រូបភាព​បញ្ឈរ​គាំទ្រ​ការ​ពេញ​និយម​លើ​បណ្តាញ​សង្គម Instagram ខណៈ Hero 7 Black ដដែល​នឹង​អាច​ថត​វីដេអូ​ 4K លក្ខខណ្ឌ 60fps ស្រប​ពេល 2,7K លក្ខខណ្ឌ 120 fps និង 1 080p ហក់​ដល់ 240fps។ អាចកម្ម៉ង់ទុកមុនបាន​នៅ​ហាង UFO STORE និង​ហាងសំបុកអាយធី៕

អត្ថបទ៖ រក្សា