ជម្រើស​ជាតិ​សីដក់​ ចេញ​ប្រជែង​ពានរង្វាន់​ King Cup​ យប់នេះហើយ

  • 2018-09-21 04:00:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កីឡា​សីដក​កម្ពុជា​ នឹង​ចេញ​ទៅ​ប្រជែង​រក​មេដាយ​ក្នុង​ព្រឹត្តិការណ៍​ធំ​ King Cup​ នៅ​ឯ​ប្រទេស​ថៃ​នា​ថ្ងៃ​ស្អែក​នេះ​ហើយ​ ដែល​មាន​ប្រទេស​ចូលរួម​ប្រហែល​ជាង​ ៤០។​

ទិដ្ឋភាពជួបជុំម្សិលមិញ

ឯកឧត្ដម​ មាស​ សារិន​ ប្រធាន​សហព័ន្ធ​សីដក់​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ ក្នុង​នាម​ប្រធាន​សហព័ន្ធ​សូម​លើក​ទឹក​ចិត្ត​ដល់​កីឡាករ​ កីឡា​ការិនី​ទាំង​អស់​ ទៅ​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​ខាង​លើ​នេះ​ ឲ្យ​ទទួល​បាន​ជោគជ័យ។​ ទន្ទឹម​និង​នេះ​ដែរ​ ថ្នាក់​ដឹកនាំ​រូប​នេះ​ ក៏​បាន​ផ្ដាំផ្ញើ​ ទៅ​ដល់​ក្រុម​កីឡា​ទាំង​អស់​ ត្រូវ​ប្រុងប្រយ័ត្ន​គ្រប់​ទង្វើ​កាយវិការ​ទាំង​អស់​ មិន​ត្រូវ​ធ្វើ​អ្វី​ដែល​ខុសឆ្គង​នានា​នាំ​ឲ្យ​គេ​មើលងាយ​ដល់​ជាតិ​សាសន៍​ឡើយ។​

ទិដ្ឋភាពជួបជុំម្សិលមិញ

កីឡា​ជា​អ្នក​ការទូត​របស់​ប្រទេស​ គេ​ស្គាល់​កម្ពុជា​តាម​រយៈ​ទង់ជាតិ​ តាម​រយៈ​ការ​ប្រកួត​របស់​កីឡាករ​ កីឡា​ការិនី​នេះ​ហើយ​ ដូច្នេះ​ត្រូវ​តែ​ធ្វើ​ខ្លួន​ឲ្យ​បាន​ល្អ​ដើម្បី​ឲ្យ​គេ​ដឹង​ថា​ អត្តពលិក​កម្ពុជា​ ប្រជាជន​កម្ពុជា​ស្លូតបូត​ត្រឹមត្រូវ។​

ទិដ្ឋភាពជួបជុំម្សិលមិញ

កម្មវិធី​ជួបជុំ​សំណេះសំណាល​រវាង​ប្រធាន​សហព័ន្ធ​ រួម​ទាំង​តំណាង​ក្រសួង​យុវជន​ និង​កីឡា​ ជា​មួយ​អត្តពលិក​សីដក់​នេះ​ធ្វើ​ឡើង​កាល​ពី​រសៀល​ម្សិលមិញ​នៅ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។​ នា​ឱកាស​នោះ​ដែរ​ តំណាង​ក្រសួង​ក៏​បាន​ផ្ដល់​ជូនថវិកា​ហោប៉ៅ​ដល់​គណៈប្រតិភូ​ និង​កីឡាករ​ផង​ដែរ។​ អត្តពលិក​ទៅ​ចូលរួម​សរុប​ទាំង​អស់​ ២៦​នាក់​ ប្រុស​១៦​ និង​ស្រី​៦​ កម្មវិធី​នេះ​នឹង​ប្រកួត​ចាប់​ពី​ថ្ងៃ​ទី២៣​ ដល់​ ៣០​ ខែ​កញ្ញា​ ២០១៨៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម
អត្ថបទថ្មី