ចេញ​តម្លៃ Apple Watch Series 4 ដាក់​ឲ្យ​កុម្ម៉ង់​ទិញ​នៅ​ខ្មែរ​ហើយ

  • 2018-09-22 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple Watch ជំនាន់​ទី​បួន​ដែល​ត្រូវ​បាន​ប្រកាស​ចេញ​ស្រប់​ពេល​ជា​មួយ iPhone ស៊េរី​ថ្មី​បី​ម៉ូដែល​គឺ iPhone Xr, iPhone Xs និង iPhone Xs Max។

ងាក​មក Apple Watch ជា​ប្រភេទ​នាឡិកា​ឆ្លាត​វៃ​ដែល​ប្រើ​ប្រាស់​សម្រាប់​ភ្ជាប់​ជា​មួយ​ទូរសព្ទ​ដៃ​ដែល​យុវវ័យ​និយម​ប្រើ​ប្រាស់​ដែល​នេះ​ក៏​មាន​លក់​នៅ​លើ​ទី​ផ្សា​ផង​ដែរ។

តាម​ប្រភព​ពី​ហាង សៀង លីន Apple Watch ជំនាន់​ទី​បួន​របស់​នេះ​ដាក់​ឲ្យ​កុម្ម៉ង់​ទិញ​ក្នុង​តម្លៃ ៥១០ ដុល្លារ ទំហំ 40 mm និង​តម្លៃ ៥៥០ ដុល្លារ សម្រាប់​ទំហំ 44 mm និង​មក​ដល់​នៅ​ទីផ្សារ​នៅ​ថ្ងៃ​ទី ២២ កញ្ញា នៅ​ថ្ងៃ​ស្អែក។

Apple Watch បាន​ប្រកាស​ចេញ​កាល​ពី​យប់​ថ្ងៃ​ទី ១២ ឈាន​ចូល​ថ្ងៃ​ទី​១៣ ជា​មួយ iPhone បី​ស៊េរី iPhone Xr, iPhone Xs និង iPhone Xs Max ដោយ​ដាក់​លក់​ក្នុង​តម្លៃ ៣៩៩ ដុល្លារ (​តម្លៃ​ទីផ្សារ​បរទេស)៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

ចុចអានបន្ត

អត្ថបទ៖ ម៉េងងី