Ronaldo អាចប្រឈម​មុខ​ជាមួយក្លឹប​ចាស់ Man Utd ទោះ​​មាន​កាត​ក្រហម

  • 2018-09-21 07:34:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo នឹង​អាច​លេង​បាន​ទល់​នឹង​ Manchester United នៅ Champions League ​ខែ​ក្រោយ ព្រោះ​រូប​គេ​ត្រូវ​ជាប់​បម្រាម​តែ​១​ប្រកួត​ប៉ុណ្ណោះ​សម្រាប់​ការ​ទទួល​បាន​កាត​ក្រហម​ពេល​លេង​ជាមួយ Valencia កាល​ពី​ថ្ងៃ​ពុធ។

Ronaldo នឹង​ត្រូវ​​ខកខាន​ប្រកួត​ទី​២​ឲ្យ​ Juventus ក្នុង​ពូល H ដោយ​ត្រូវ​ប៉ះ​ក្រុម Young Boys។ ស្របពេល​ប្រភព​ពី UEFA ថា មិនមែន​ការ​បន្ថែម​​ការ​ដាក់​បម្រាម​លើ​​អតីត​កីឡាករ​របស់ Real រូប​នេះ​ឡើយ។ ដូច្នេះ​ប្រកួត​ទី​៣​នៅ UCL ក្លឹប​សេះ​បង្កង់​ Juventus ត្រូវ​ប៉ះ​បិសាច​ក្រហម​ Man Utd ហើយ​ Ronaldo នឹង​អាច​លេង​បាន​ជា​ធម្មតា។

កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​​ត្រូវ​បាន​អាជ្ញាកណ្ដាល​​ផ្ដល់​កាត​ក្រហម​បណ្ដេញ​ចេញ​ពី​ទីលាន​នៅ​នាទី​ទី​២៩ បន្ទាប់​ពី​បាន​ប៉ះ​​ទង្គិច​ជាមួយ​កីឡាករ Jeison Murillo។ Ronaldo បាន​ដើរ​ចេញ​ទៅ​បន្ទប់​ផ្លាស់​ខោ​អាវ​ទាំង​ទឹក​ភ្នែក​ ដោយ​សារ​មិន​អស់​ចិត្ត​នឹង​ការ​សម្រេច​ចិត្ត​របស់​អាជ្ញាកណ្ដាល៕ ​​

ប្រភព៖ theguardian   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី