កីឡាករ​ឆ្នើម Man City សម្រេច​ចុះ​កុង​ត្រា​ថ្មី

  • 2018-09-21 11:02:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ថ្ងៃ​នេះ ខ្សែ​ប្រយុទ្ធ Sergio Aguero បាន​ចុះ​កុងត្រា​ថ្មី​ជាមួយ Manchester City។

កុងត្រា​មាន​សុពលភាព​រហូត​ដល់​ឆ្នាំ ២០២១។

សូម​បញ្ជាក់​ផង​ដែរ​ថា តាំង​ពី​ចូល​រួម​ជាមួយ​ក្លឹប​យក្ស​មេឃ​ខៀវ​នៅ​អង់គ្លេស កីឡាករ​វ័យ ៣០ ឆ្នាំ Aguero បាន​បង្ហាញ​ទម្រង់​លេង​ល្អ​គួរ​ឲ្យ​កត់​សម្គាល់។ កីឡាករ​ស៊ុត​ចូល​សរុប ២០៤ គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន ២៩៩ លើក។

កាល​ពី​ពេល​កន្លង​ទៅ ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន Aguero ធ្លាប់​បាន​និយាយ​ថា ខ្លួន​អាច​នឹង​ត្រលប់​ទៅ​ក្លឹប​នៅ​ប្រទេស​កំណើត​ Independiente នៅ​ពេល​ចាក​ចេញ​ពី​ក្លឹប Manchester City៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី