កំពុង​ល្បី​ខ្លាំង​សុខៗ Twitch បិទ​ឲ្យ​លែង​ដំណើរការ​ក្នុង​ប្រទេស​ចិន​ទាំង​គ្មាន​មូលហេតុ

  • 2018-09-21 12:41:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គេហទំព័រ​ផ្សាយ​ផ្ទាល់​ហ្គេមTwitch ត្រូវ​បាន​បិទ​លែង​ឲ្យ​ដំណើរការ​ក្នុង​ប្រទេស​ចិន តាំង​ពី​ថ្ងៃ​ទី ២០ ​កញ្ញា ពោល​គឺ​អ្នក​ប្រើប្រាស់​មិន​អាច​បើក​ចូល​គេហទំព័រ​នេះ ខណៈកម្មវិធី​លើ App Store ក្នុង​ស្រុក​ក៏​ត្រូវ​បាន​ដក​ចេញ។

ស្ថាប័ន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់ Amazon ​ក៏​បញ្ជាក់​ជា​ផ្លូវការ​មុន​នេះ​បន្តិច​ថា​គេហទំព័រ​ខ្លួន​ពិត​ជា​ត្រូវ​អាជ្ញាធរ​ចិន​បិទ​មិន​ឲ្យ​ដំណើរការ​ទាំង​ពុំ​បញ្ជាក់​មូលហេតុ ក្រោយ​កំពុងផ្ទុះ​ភាព​ល្បីល្បាញ​ពី​សំណាក់​អ្នក​ចូលចិត្ត​លេង​ហ្គេម​ក្នុង​ស្រុក។ ប៉ុន្មាន​ខែ​មុន​មនុស្ស​ជា​ច្រើន​សម្រុក​មក​ទស្សនា​ព្រឹត្តិការណ៍​ប្រកួត​កីឡា eSports (Asian Games) លើ Twitch ដែល​ប្រព្រឹត្តិ​ទៅ​ក្នុង​ទីក្រុង Jakarta ប្រទេស​ឥណ្ឌូណេស៊ី ក្រោយ​មាន​ការ​ផ្សាយ​ផ្ទាល់​លើ​បណ្ដាញ​សង្គម​ណា​មួយ។

បញ្ជាក់​ពី​មូលហេតុ​តាម​ការ​ឲ្យ​ដឹង​លើ​គេហទំព័រ The Verge បុគ្គល​ឈ្មោះ Shannon Liao បាន​សង្កត់​ធ្ងន់​ថា​នោះ​ជា​ការ​ព្រមាន ដោយ​អាជ្ញាធរ​តែង​អនុវត្ត​ជា​រឿយៗ​លើ​បណ្ដា​កម្មវិធី​ឬ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទទួល​ភាព​ល្បីល្បាញ​ណា​មួយ​មក​ពី​តំបន់​អឺរ៉ុប។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ BBC   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម