កុំតែៗ ស្ករៗ ដឹងការពិតសិន ពីស្រីស្អាតនិយាយរឿងបណ្ណាការ ផ្អើលហ្វេសប៊ុក

  • 2018-09-21 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ថ្លៃ​បណ្ណាការ​របស់​ស្រី​ស្អាត​ម្នាក់​ដែល​បាន​សរសេរ​ផុស​ក្នុង​គណនី​ផ្ទាល់​ខ្លួន ​ កំពុង​ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ​សម្រាប់​ថ្ងៃនេះ។ Sabay បាន​ដឹង​មូល​ហេតុ​ពិត​ នៅ​ពី​ក្រោយ​ការ​ផុស​របស់​​ម្ចាស់​ដើម គឺ​នារី​ក្មេង​រូប​ស្រស់​។

ក្នុង​កិច្ច​សម្ភាស​តាម​ទូរសព្ទ​មក​កាន់ Sabay ម្ចាស់​គណនី​ហ្វេសប៊ុក១ ដែលមានឈ្មោះ​ពិត​កញ្ញា​ ជុំ មន្នី​រតនា ជានិសិ្សតនៃសកលវិទ្យាល័យ១ ឆ្នាំទី២ ផ្នែក​ធនាគារ និង​ហិរញ្ញវត្ថុ បាន​សរសេរ​សារ​វែង ​បកស្រាយ​ពី​រឿង​បណ្ណាការ។

រឿង​នេះ​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍ រហូត​មាន​ការ​ចែកចាយ​បន្ត​គ្នា​ជិត​១ម៉ឺន​ដង គិត​ត្រឹម​រសៀល​ថ្ងៃ​នេះ។ ស្រីស្អាតរូបនេះ ថាមានតែ Sabay ទេ ដែលបានទាក់ទងមកប្អូន ដើម្បីសួរការពិត។

កញ្ញា​ថា បើ​តាម​បទពិសោធន៍​ពី​មុន ​សរសេរ Staus ពី​រឿង​មាន​ប្រយោជន៍ ដូចជា​សកម្មភាព​សប្បុរសធម៌​នានា ដែលជាចំណូលចិត្តរបស់កញ្ញា Tag ចង់ ​៨០​នាក់អី ចុង​ក្រោយ​បាន​យ៉ាង​ច្រើន ១០Like ០​ យោបល់ និង​គ្មាន​ការ​ចែក​រំលែក​ ផង​ក៏​មាន។

(រូបភាពផ្តល់ឲ្យ ដោយកញ្ញា ជុំ មន្នី​រតនា)

ខុស​ពី​លើក​នេះ រំលឹក​ដល់​រឿង​បណ្ណាការ កញ្ញា​ថា ​បើ​រឿង​បែប​នេះ​ចុះ គ្រាន់​តែ​សរសេរ​ចប់ មិន​ដល់​១​ថ្ងៃ​ផង Status នេះ​ គឺបាន​សរសេរ​នៅ​ថ្ងៃ​ទី​២០ កញ្ញា ២០១៨ ក៏​មាន​អ្នក​បញ្ចេញ​យោបល់ ទាំង​ខុស ហើយ​ខ្លះ​ត្រូវ​ប្រធាន​បទ តិះ​ដៀល​កញ្ញា ទាំង​មិន​បាន​សាកសួរ​ការ​ពិត ចែកចាយ​បញ្ចេញ​យោបល់ រាប់​ពាន់​ម៉ឺន​ដង។ កញ្ញា​ថា វា​ឆ្លុះ​បញ្ចាំង​ពី មហាជន​ចូលចិត្ត​តែ​រឿង​បែបនេះ។

ស្រី​ស្អាត ជុំ មន្នី​រតនា បន្ត​ថា ​មូល​ហេតុ​ពិត ដែល​ជំរុញ​ឲ្យ​កញ្ញា សម្រេច​ចិត្ត​សរសេរ​វែង​អន្លាយ​ពី​រឿង​នេះ គឺ​គ្រាន់​តែ​ជា​យោបល់​ផ្ទាល់​ខ្លួន ចង់​ឆ្លើយ​តប​ទៅ​បុរស​ម្នាក់ ដែល​បាន​ផុស​ដាក់​បន្ទុក​ទៅ​ខាង​ស្រី នៅ​ក្រោយ​ពេល​ចូល​ស្ដី​ដណ្ដឹង​កូន​គេ ហើយ​បាន​សរសេរ​ដាក់​បន្ទុក​ខាង​ស្រី​ថា ចង់​លក់​កូន​ស្រី​ឬ​? បាន​បង្គាប់​ថ្លៃ​បណ្ណាការ​ហុងស៊ុយ​ដល់​ទៅ ១៨៦០០ដុល្លារ?

(រូបភាពផ្តល់ឲ្យ ដោយកញ្ញា ជុំ មន្នី​រតនា)

ស្រី​ស្អាត​រូប​នេះ​បន្ត​ថា​ទៀត​ថា ក្រោយ​ដឹង​រឿង​នេះ​ហើយ កញ្ញា​ពិត​ជា​មិន​សប្បាយ​ចិត្ត ហើយ​ក៏​បាន​សួរ​យោបល់​មិត្ត​ភក្តិ​មាន​ស្រី មាន​ប្រុស​ប្រហែល​៤​នាក់​ ដែល​បង្ហាញ​ការ​គាំ​ទ្រ​ពី​ខ្លឹម​សារ​នៃ​បណ្ណាការ ដើម្បី​ជួយ​ស្ត្រី​ និង​សង្គម។

សាររបានសរសេរក្នុងហ្វេសប៊ុក (រូបភាពផ្តល់ឲ្យ ដោយកញ្ញា ជុំ មន្នី​រតនា)

កញ្ញា ជុំ មន្នី​រតនា បាន​ប្រាប់​ទៀត​ថា បំណង១ទៀត ដែល​បាន​ដាក់​ក្នុង​សារ​នោះ គឺ​ចង់​ឲ្យ​មនុស្ស​ប្រុស ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​រឹងមាំ មាន​ចំណេះ ជំនាញ មាន​ការងារ​ល្អ និង​ជីវភាព​សមរម្យ​សិន ចាំ​យក​ប្រពន្ធ ក៏​មិន​យឺត​ពេល កុំ​ឲ្យ​ពិបាក​កូន​ស្រី​គេ។

តែ​យ៉ាង​ណា​ក៏​កញ្ញា​មិន​ប្រកាន់ ឬ​លុប​មតិ​យោបល់​ក្នុង​ហ្វេសប៊ុក​នោះ​ចេញ​ទេ ព្រោះ​វា​ជា​គ្រាន់​ជា​យោបល់​ផ្ទាល់​ខ្លួន និង​ជា​សេរីភាព​សាធារណជន។ តែ​អ្វី​ដែល​កញ្ញា មិន​សប្បាយ​ចិត្ត គឺ​បណ្ដាល​សារព័ត៌មាន​​១ចំនួន ដែល​បាន​យក​សារ​ទៅ​ចែក​ចាយ និង​សរសេរ​បន្ថែម​ន័យ​ខុស​ការ​ពិត ធ្វើឲ្យ​មាន​ការ​យល់​ច្រឡំ​អត្ថន័យ​ដើម។ នេះ​បើ​តាម​ម្ចាស់​គណនី​ហ្វេសប៊ុក និយាយ​រឿង​បណ្ណាការ កញ្ញា ជុំ មន្នី​រតនា បាន​ប្រាប់ Sabay។

អត្ថបទ៖ ពៅ រក្សា

អត្ថបទថ្មី