បើបានអាប់ដេត iOS 12 កុំភ្លេច​ចូល​មើល​​កម្មវិធី Photos ផង!

  • 2018-09-22 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​បន្ថែម​មុខងារ​ល្អ​ៗទៅ​កាន់​កម្មវិធី Photos ដែល​មាន​លក្ខណៈ​ស្រដៀង​ច្រើន​នឹង​កម្មវិធី Google Photos មាន​ទាំង Tab ថ្មី​, ជម្រើស​ចែករំលែក និង​មុខងារ​ស្វែងរក​កាន់​តែ​ល្អ​ប្រសើរ​។ 

For you

Tab ថ្មី​ឈ្មោះ For You នៅ​ផ្នែក​ក្រោម​កម្មវិធី Photos អាច​ផ្តល់​ទីតាំង​ងាយស្រួល ស្វែងរក​រូបភាព និង​វីដេអូ​កាន់​តែ​ត្រឹមត្រូវ​ទាក់ទង​នឹង​អ្នក​។​ ហើយ​ក្នុង​នោះ មាន​មុខងារ​មួយ​គួរ​ឲ្យ​ចាប់​អារម្មណ៍​គឺ Sharing Suggestion។ 

Sharing Suggestion

បើ​ប្រើ iCloud Photo library នឹង​ឃើញ​បញ្ជី​រូបភាព​ណែនាំ ក្នុង​ការ​ចែករំលែក​ស្រប​តាម​បញ្ជី​ទំនាក់ទំនង​មិត្តភក្ដិ (Contacts)​។ មុខងារ​នេះ អាច​ចំណាយ​ពេល​បន្តិច ឲ្យ​ទូរសព្ទ​សិក្សា​ពី​នរណា​ក្នុង​រូបភាព​នីមួយៗ ដោយ​ត្រូវការ​កំណត់​លេខ​ទំនាក់ទំនង ទៅ​កាន់​ផ្ទៃមុខ​ក្នុង​រូបភាព​ជា​មុន ហើយ​ប្រព័ន្ធ iOS 12 នឹង​ចងចាំ Settings នេះ។ 

Search

មុខងារ​ដ៏​ល្អ​ប្រសើរ​នេះ អាច​ឲ្យ​អ្នក​ស្វែងរក​រូបភាព​បាន​ថត​នៅ​ទីតាំង ឬ​ព្រឹត្តិការណ៍​ជាក់លាក់​ណា​មួយ​។ ក្នុង​នោះ​ក៏​អាច​ប្រើ​ពាក្យ​គន្លឹះ​ច្រើន ស្វែងរក​រូបភាព​ណា​មួយ​ផង​ដែរ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ https://www.cnet.com/how-to/ios-12-whats-new-in-the-photos-app/

ប្រភព៖ Cnet   ប្រែ​សម្រួល៖ ប៊ុនធឿន