ក្រោយ​ស៊ុត​ចូល​ទី កីឡាករ​ក្លឹប Zurich អបអរ​ពេក​រហូត​ដល់​ជ្រុល​ខ្លួន

  • 2018-09-21 12:07:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ប្រកួត Europa League យប់​មិញ ក្លឹបFC Zurich បាន​យក​ឈ្នះ AEK Larnaca ក្នុង​លទ្ធផល ១ ទល់​នឹង ០។ ទោះ​ជា​យ៉ាង​ណា មាន​ហេតុការណ៍​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​បាន​កើត​ឡើង​នៅ​ពេល​អបអរ​គ្រាប់​បាល់​មួយ​គ្រាប់​នោះ។

Kololli មុនជួបហេតុការណ៍ភ្ញាក់ផ្អើល

នៅ​នាទី ៦១ ក្រោយ​ពេល​ស៊ុត​ចូល​បាល់​ពិន័យ​ ១១ ម៉ែត្រ កីឡាករ Benjamin Kololli របស់​ក្លឹប Zurich បាន​ធ្វើ​ការ​ផ្លោះ​រនាំង​ក្នុង​គោល​បំណង​ដើម្បី​ទៅ​ធ្វើ​ការ​អបអរ​ជាមួយ​អ្នក​គាំទ្រ​ខ្លួន។ កីឡាករ​បាន​ធ្វើ​ការ​ផ្លោះ​បាន​សម្រេច​នូវ​រនាំង​ទី​មួយ ទោះ​ជា​យ៉ាង​ណា ខ្សែ​បម្រើ​បាន​ជួប​ប្រទះ​បញ្ហា​ក្រោយ​ផ្លោះ​រនាំង​ទី​ពីរ ព្រោះ​ថា​នៅ​ពី​ក្រោយ​រនាំង​ទី​ពីរ មិន​មែន​ជា​តំបន់​រាប​ស្មើ​ឡើយ តែ​គឺ​ជា​ប្រឡោះ​មួយ​ជ្រៅ។

Kololli ក្រោយជួបហេតុការណ៍ភ្ញាក់ផ្អើល

ក្រោយ​បាន​ធ្លាក់​ទៅ​ចូល​ប្រឡោះ​នោះ Kololli ត្រូវ​បាន​មិត្ត​រួម​ក្រុម​ជួយ​លើក​ឡើង​មក​លើ​វិញ។ កីឡាករ​ត្រូវ​បាន​ប្រទះ​ឃើញ​មាន​សភាព​ញ័រ​បន្តិច​ តែ​នៅ​អាច​បន្ត​លេង​ក្នុង​ការ​ប្រកួត​រហូត​ដល់​ចប់៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម