ក្នុង​ពេល​ជួប​គ្នា លោក​គីមជុងអ៊ុន​ ឲ្យ​អំណោយ​អ្វី​ទៅ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង?

  • 2018-09-21 13:53:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កិច្ច​ប្រជុំ​កំពូល​អន្តរ​កូរ៉េ​ដែល​បាន​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​ទី ១៨ កញ្ញា​កន្លង​ទៅ បាន​បិទ​បញ្ចប់​កាល​ពី​ម្សិលមិញ។ កាល​ពី​ថ្ងៃ​ម្សិលមិញ មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ុន បាន​ធ្វើ​ការ​ជូន​អំណោយ​ទៅ​កាន់​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង លោក Moon-Jae in។

អំណោយ​របស់​លោក​គីម​នោះ គឺ ផ្សិត​ចំនួន ២​តោន។ ដោយ​ផ្សិត​ទាំង​នេះ គឺ​ជា​អំណោយ​ដោយ​មេ​ដឹក​នាំ​កំពូល​កូរ៉េ​ខាង​ជើង ផ្សិត​ត្រូវ​បាន​គេ​ជឿ​ថា គឺ​មាន​ជា​ផ្សិត​ប្រភេទ​លេខ ១ ហើយ​មាន​តម្លៃ​ថ្លៃ។ បើ​តាម​ការ​រាយ​ការណ៍​របស់ Strait Times ផ្សិត​ ២ តោន​នោះ​មាន​តម្លៃ​ប្រមាណ ១,៨៣ លាន​ដុល្លារ​សហរដ្ឋអាមេរិក។

យោង​តាម​ពាក្យ​សំដី​អ្នក​នាំ​ពាក្យ​លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Moon Jae-in កាល​ពី​ម្សិលមិញ បាន​ឲ្យ​ដឹង​ថា ផ្សិត​ចំនួន ២ តោន​ដែល​ជា​អំណោយ​របស់​លោក​គីម នឹង​ត្រូវ​បាន​យក​ទៅ​ចែក​ជូន​ប្រជា​ជន​កូរ៉េ​ខាង​ត្បូង​ចំនួន ៤០០០ នាក់ ដែល​បាន​រង​គ្រោះ​ដោយ​ការ​បែក​បាក់​គ្រួសារ​ព្រោះ​សង្គ្រាម​កូរ៉េ (១៩៥០-១៩៥៣)។

សូម​បញ្ជាក់​ផង​ដែរ ក្នុង​ឆ្នាំ ២០១៨​នេះ មេ​ដឹកនាំ​កូរ៉េ​ទាំង​ពីរ បាន​ជួប​គ្នា​បាន​បី​លើក​ហើយ មួយ​នៅ​ខែ​មេសា មួយ​នៅ​ខែ​ឧសភា និង​ចុង​ក្រោយ​នៅ​ខែ​កញ្ញា​ដែល​ទើបតែបិទបញ្ចប់នាពេលកន្លង​ទៅ​ថ្មី​ៗ​នេះ៕

ប្រភព៖ Straits Times   អត្ថបទ៖ សេរី មង្គល

អត្ថបទពេញនិយម