ងាយណាមាន! ហាង​ល្បីលំដាប់អន្តរជាតិនេះ​បើក​ឲ្យ​នាំ​ក្មេងៗ​ទៅ​ញ៉ាំ​ឥតគិត​លុយទេ ត្រឹមបំណាច់ឆ្នាំនេះប៉ុណ្ណោះ

  • 2018-09-22 05:31:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹង​ល្អ​សម្រាប់​អ្នក​ដែល​មាន​កូន ឬ​ក្មួយ​ក្មេង​ៗ​ទាំងអស់​ ព្រោះ​ឥលូវ​នេះ​ភោជនីយដ្ឋាន​ល្បី​ឈ្មោះ​លំដាប់​ពិភពលោក Hard Rock Café កំពុង​មាន​​​ប្រូម៉ូសិន​ពិសេស «Kids Eat Free» ដោយ​​បើក​ឲ្យ​ក្មេងៗ​អាយុ​ក្រោម ១១ឆ្នាំ ញ៉ាំ​អាហារ​ឈុត​កុមារ Free រៀង​រាល់​ថ្ងៃ​អាទិត្យ ចាប់​ពី​ម៉ោង ១១ព្រឹក ដល់ ៥ល្ងាច។

ការ​ផ្តល់​ជូន​ពិសេស​នេះ​ មាន​សុពលភាព​រហូត​ដល់​បំណាច់​ឆ្នាំ ២០១៨ តែម្តង  ហើយ​មិន​ចំពោះ​តែ​ម្ដាយ​ឪពុក​នាំ​កូន​ទៅ​ឡើយ អ្នក​ក៏​អាច​នាំ​ក្មួយ ឬ​ប្អូន​ទៅ​បាន​ដែរ ដោយ​កុម្ម៉ង់​ម្ហូប​សម្រាប់​មនុស្ស​ធំ​ម្នាក់ Free កុម្ម៉ង់​សម្រាប់​កុមារ​ម្នាក់​ភ្លាម។ មុខ​ម្ហូប​ឆ្ងាញ់​ៗ​ច្រើន​ជម្រើស ត្រូវ​បាន​រៀប​ចំ​ឡើង​យ៉ាង​ពិសេស​បំផុត តម្រូវ​ចិត្ត​​​​ក្មេងៗ ជាមួយ​នឹង​ការ​ផ្តល់​ជូន​បន្ថែម Gameប្រាជ្ញា​ និង​ការ​ផាត់​រូប​ផ្ទាំង​ក្រដាស​តុក្កតា​របស់​ហាង​នេះ​ផង​ដែរ។

គិត​ត្រឹម​ឆ្នាំនេះ Hard Rock Cafe អាយុ ៤៨ឆ្នាំ ហើយ និង​មាន ១៨៨ហាង​នៅ ៧៤ប្រទេស​ទូទាំង​ពិភពលោក និង​នៅ​តែ​រក្សា​បាន​ភាព​ល្បីល្បាញ​លើ​ការ​ផ្តល់​ជូន​ទាំង​បរិយា​កាស​កម្សាន្ត​ដោយ​ការ​ប្រគំតន្ត្រី Live បែប​ Rock និង​ Pop​ ដ៏​ទាក់ទាញ និ​ង​ម្ហូប​ឆ្ងាញ់​ប្រកបដោយ​សិល្បៈ​ដ៏​សម្បូរបែប។​

Hard Rock Cafe កម្ពុជា​មាន ២ទីតាំង គឺនៅ King's Road ខេត្ត​សៀមរាប និង​មួយ​ទៀត​នៅ​ភ្នំពេញ​ក្នុង​អគារ​ពាណិជ្ជ​ទំនើប Exchange Square ដែលជា​​អគារ​ពាណិជ្ជកម្មធំ​ដ៏ទំនើប​លំដាប់ កម្ពស់ ២០ជាន់ ដោយ​មាន​ហាង​ទំនិញ រោងកុន ភោជនីយដ្ឋាន​ប្រមាណ​ជាង ៤០ ព្រម​ទាំង​មាន​ការិយាល័យ​របស់​ក្រុមហ៊ុន​ធំៗ​មួយ​ចំនួន​ផង​ដែរ។

សម្រាប់ព័ត៌មានបន្ថែមពីកម្មវិធីវិធី Kids Eat Free ចូល​ទៅ​ផេក​ហ្វេសប៊ុក Hard Rock Cafe Phnom Penh ៕

ដោយ​៖ វិទូ