នៅខ្មែរ ២ពាន់ដុល្លារជា iPhone Xs Max ថ្លៃ​ជាង​គេ ធៀប​បណ្តា​ប្រទេស​ផ្សេងៗ

  • 2018-09-22 00:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ថ្ងៃ​ទី ២១ ខែ​កញ្ញា​ម្សិលមិញ​នេះ Apple បាន​បើក​ឲ្យ​កម្ម៉ង់​ទិញ iPhone ស៊េរី​ថ្មី​ទាំង​បី​ទៅ​តាម​តំបន់​ដូច​ជា​នៅ​ប្រទេស សិង្ហបុរី ​ជប៉ុន អូស្រ្តាលី ហុងកុង តៃវ៉ាន់​ជាដើម។ អ្វី​ដែល​អ្នក​គាំទ្រចង់​ដឹង​នោះ​គឺ តម្លៃ តែបើ​ធៀប​គ្នាវិញ​ឃើញ​ថា តម្លៃតាម​ប្រទេស​ទាំង​នោះ​ខុស​គ្នា​ច្រើន។

iPhone Xs-Max 512GB

ថ្ងៃ​នេះ​ដែរ​ក្រុម​ការងារ Sabay លើក​យក​តែម៉ូឌែល iPhone Xs Max ទំហំ​អេក្រង់ ៦,៥ អ៊ីញ​ដែល​បែក​ចែក​ទៅ​តាម​ទំហំ​ផ្ទុក​ក្នុង​ម៉ាស៊ីន​(មេម៉ូរី) មក​បង្ហាញ​ពី​តួលេខ​លក់​នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន (គិត​ត្រឹម​ថ្ងៃ​ចេញ​លក់​ដំបូង)។

ផ្អែក​តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា តម្លៃ​ទាំង​នេះ​ជា​តម្លៃ​មិន​ផ្លូវ​ការ និង​គិត​ទៅ​តាម​អត្រា​ប្ដូរ​ប្រាក់​នៃ​តំបន់​នីមួយៗ។ ប៉ុន្តែ​មិន​បាន​គិត​ទៅ​លើ ការ​ចំណាយ​ធ្វើ​ដំណើរ និង​ការ​កាត់​ពន្ធ​នានា​នោះ​ទេ។

​ក្រឡេក​ទៅ​មើល​លើ​តារាង​ខាង​លើ​នេះ និង​តួ​លេខ​​ដែល​ក្រុម​ការងារ​បាន​ចុះផ្សាយ​កន្លង​មក បង្ហាញ​ថា ​កម្ពុជា​ដាក់​លក់ iPhone Xs Max តម្លៃ​ធូរ​ថ្លៃ​ជាង​គេ(ចំពោះ​ទំហំ 512GB)ធៀបនឹងប្រទេសផ្សេងៗ។ អ្នក​ទាំង​អស់​គ្នា​ប្រហែល​ជា​លាន់​មាត់​ហើយ ហេតុអ្វី​បែប​នេះ? ក្រុម​ការងារ​នឹងស្រាយ​ចម្ងល់​ជូន​នៅ​ពេលក្រោយ។

​យ៉ាង​ណា​ក្ដី នេះ​គ្រាន់​តែ​ជា​តម្លៃ​ថ្មី​គ្មាន​ការ​ធានា​ពី​ក្រុមហ៊ុន​នោះ​ទេ និង​អាច​ប្រែប្រួល​ខ្លះ​ទៀត​នៅ​ថ្ងៃ​នេះ​៕

ប្រភព៖ hardreset   ប្រែ​សម្រួល៖ រក្សា