ជើង​ឯក​ AGT អ្នកលេងសៀកពូកែលេងទឹកមុខធ្វើ​ឲ្យ​ Ellen គាំង​យោបល់​ ពេល​លេង​សៀក​២ក្បាច់​នេះ

  • 2018-09-22 03:06:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ឈ្នះ​ជា​ជើង​ឯក​ America's Got Talent កំពូល​អ្នក​លេង​សៀក​ Shin Lim ត្រូវ​ Ellen DeGeneres អញ្ជើញ​ឲ្យ​មក​ចូលរួម​កម្មវិធី​របស់​ខ្លួន​ កាល​ពី​ថ្ងៃ​សុក្រម្សិលមិញ។

ជាប់​ជា​ជើង​ឯក​ភ្លាម​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង​ កំពូល​អ្នក​លេង​ ពូកែ​ទាំង​លេង​ទឹក​មុខ​រូប​នេះ​ បាន​ចូល​រួម​ជា​ភ្ញៀវកិត្តិយស​ក្នុង​កម្មវិធី​ The Ellen DeGeneres Show។ បង្ហាញ​ខ្លួន​ពេល​នេះ​ Shin Lim បាន​បញ្ចេញ​ស្នៀត​សៀក​ ២ក្បាច់​ ដោយ​ប្រើ​សន្លឹក​បៀរ។ លោក​បាន​ធ្វើ​ឲ្យ​អ្នក​សម្របសម្រួល​កម្មវិធី​នេះ​ និង​​ភ្ញៀវកិត្តិយស​ ២នាក់​ទៀត​ គឺ​ Wanda Sykes និង​ Beth Behrs។ ចំហ​មាត់​ ព្រោះ​ស្ទើរ​មិន​ជឿ​ថា​លោក​អស្ចារ្យ​ដល់​ថ្នាក់​នេះ​ ទាំង​ដែល​ខ្លួន​កំពុង​អង្គុយ​ជិតផ្ទាល់។

ទស្សនា​វីដេអូ​ដូច​ខាង​ក្រោម

ជើង​ឯក​ America's Got Talent រដូវកាល​ទី ១៣​ Shin Lim បាន​ទទួល​ជ័យ​ជម្នះ​ដោយ​ជោគជ័យ​ពី​កម្មវិធី​ និង​មាន​ការ​សាទរ​យ៉ាង​ច្រើន​ពី​សំណាក់​មហាជន​ទូទាំង​ពិភពលោក ព្រោះ​ស្គាល់​ពី​សមត្ថភាព​ពិតៗ​របស់​លោក៕

អត្ថបទ៖ យី សុធារី

អត្ថបទពេញនិយម