Messi នឹង​ចូលរួម​ក្នុង​ពិធី​​ប្រគល់​ពាន​កីឡាករ​ល្អ​បំផុត​របស់ FIFA បើ​ទោះ​ជា​ខ្លួន​​គ្មាន​ឈ្មោះ

  • 2018-09-22 03:43:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Messi បាន​សម្រេច​ចិត្ត​ចូលរួម​​ក្នុង​ពិធី​ប្រគល់​ពាន​កីឡាករ​ល្អ​បំផុត​​ប្រចាំ​ឆ្នាំ​របស់ FIFA (ឬ FIFA Best Awards) ដែល​នឹង​ប្រព្រឹត្ត​ទៅ​​នៅ​ថ្ងៃ​ទី ២៤ ខែ​កញ្ញា​នេះ​នៅ​ទីក្រុង​ឡុង បើ​ទោះ​ជា​ខ្លួន​គ្មាន​ឈ្មោះ​ដណ្តើម​ពាន​រង្វាន់​នេះ​ដូច​រាល់​ឆ្នាំ​ក្តី។

កីឡាករ​អាហ្សង់ទីន​មិន​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​កីឡាករ​៣​នាក់​ចុងក្រោយ​សម្រាប់​ដណ្តើម​ពានរង្វាន់​កីឡាករ​ល្អ​បំផុត​ ដែល​ឆ្នាំ​នេះ​បេក្ខភាព​ចុងក្រោយ​មាន Cristiano Ronaldo, Luka Modric និង Mohamed Salah។

ទោះ​ជា​មិន​មាន​ឈ្មោះ​ក្នុង​​បេក្ខភាព FIFA Best Awards ប៉ុន្តែ​ម្ចាស់​ពាន Ballon d'Or z៥​សម័យ​កាល នៅ​តែ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​ពិធី​ខាង​លើ។

ខណៈ​អ្នក​ផ្សេង​​ជា​ច្រើន​ទៀត​​មិន​ចង់​ទទួល​យក​ការ​អញ្ជើញ​នៅ​ពេល​ដែល​ខ្លួន​គ្មាន​ឈ្មោះ​ដណ្តើម​ពាន​រង្វាន់ ប៉ុន្តែ Messi ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​កីឡាករ​ដែល​បង្ហាញ​ពី fair play មិន​ថា​នៅ​លើ​ទីលាន ឬ នៅ​លើ​ឆាក ដោយ​សុខចិត្ត​ទៅ​​អង្គុយ​មើល Ronaldo, Modric ឬ Salah ម្នាក់​ក្នុង​ចំណោម​ពួកគេ​នឹង​បាន​ពាន​កីឡាករ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ។

តើ​​ពាន​រង្វាន់ FIFA World Player of the Year ខុស​ពី Ballon d'Or យ៉ាង​ដូចម្ដេច?

​FIFA World Player of the Year គឺ​ជា​ពាន​រង្វាន់​កីឡាករ​ឆ្នើម​បំផុត​ប្រចាំ​ឆ្នាំ​​របស់ FIFA ដែល​ពាន​នេះ​ត្រូវ​បាន​រៀបចំ​ដោយ FIFA តាំង​ពី​ឆ្នាំ​១៩៩១​មក ខណៈ​ដែល Ballon d'Or ឬ (Golden Ball) គឺ​ជា​ពាន​រង្វាន់​កីឡាករ​ឆ្នើម​បំផុត​ប្រចាំ​ឆ្នាំ​របស់​​បាល់ទាត់​បារាំង​តាំង​ពី​ឆ្នាំ ១៩៥៦ ដែល​ពាន​នេះ​ប្រគល់​ជូន​កីឡាករ​ក្នុង​តំបន់​អឺរ៉ុប​ដែល​លេង​ល្អ​បំផុត។

ប៉ុន្តែ​ ក្នុង​ឆ្នាំ ២០១០ FIFA World Player of the Year និង Ballon d'Or បាន​រួម​បញ្ចូល​គ្នា បង្កើត​បាន​ជា​ពាន​ថ្មី​មួយ​ក្នុង​រវាង​ពេល​៦​ឆ្នាំ​គិត​ចាប់​ពី​ពេល​ដែល​ពាន​ទាំង​នេះ​រួម​បញ្ចូល​គ្នា ពោល​គឺ​គិត​តាំង​ពី​ឆ្នាំ ២០១៦ មក​​ លែង​មាន​ទៀត​ហើយ FIFA World Player of the Year ឬ Ballon d'Or មាន​តែ​ពាន​ដែល​កើត​ពី​ការ​រួម​បញ្ចូល​គ្នា​រវាង​ពាន​ទាំង​២​ខាង​លើ ដែល​​​ឲ្យ​ឈ្មោះ​ថា FIFA Ballon d'Or ឬ FIFA Best Awards៕

ប្រភព៖ Marca | standard   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទពេញនិយម