Gabriel Jesus ​ត្រូវ​ប្រេស៊ីល ​កោះ​​ហៅ​ចូល​ជម្រើស​ជាតិ​ជា​ថ្មី

  • 2018-09-22 05:19:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Gabriel Jesus ​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម Manchester City ​ត្រូវ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល ​កោះ​ហៅ​ចូល​ជម្រើស​ជាតិ​វិញ​ហើយ ក្រោយ​ពី​មិន​មាន​វត្តមាន​កាល​ពី​លើក​មុន។

ប្រេស៊ីល ​នឹង​មាន​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​២​ប្រកួត​នៅ​ខែ​ក្រោយ ​ដោយ​ប៉ះ​ជាមួយ​ក្រុម​អាស៊ី ​អារ៉ាប៊ីសាអ៊ូឌីត ​និង​អាហ្សង់ទីន។ លោក Tite ​ដែល​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​នេះ ​បាន​កោះហៅ​កីឡាករ​ចំណូល​ថ្មី​៣​នាក់​ក្នុង​ការ​ត្រៀម​ប្រកួត​នេះ​គឺ​ខ្សែ​ការពារ Pablo ​របស់ Bordeaux ​ខ្សែ​បម្រើ Wallace ​របស់ Hannover ​និង​ខ្សែ​ប្រយុទ្ធ Malcom ​របស់​ក្រុម FC Barcelona ។ ខណៈ​ដែល Jesus ​​ដែល​បាត់​មុខ ​កាល​ពី​ប្រមូល​ផ្ដុំ​លើក​មុន​នោះ ​ក៏​ត្រូវ​បាន​កោះហៅ​ចូល​វិញ​ផង​ដែរ។

Jesus ​បាត់​បង់​ការ​ទុក​ចិត្ត​ពី​គ្រូ​បង្វឹក ​ក្រោយ​ខ្សែ​ប្រយុទ្ធ​លេខ​៩​រូប​នេះ ​មិន​អាច​រក​គ្រាប់​បាល់​បាន​៦​ប្រកួត​ជាប់​គ្នា ​​នៅ​ World Cup ។ ខណៈ​ដែល​នៅ​ក្លឹប​អាជីព Man City ​ក៏​បើក​រដូវ​កាល​មិន​ល្អ​ដែរ ​ដោយ​លេង​បាន​៥​ប្រកួត ​ទើប​តែ​រក​គ្រាប់​បាល់​បាន​១​គ្រាប់​ប៉ុណ្ណោះ។

លោក Tite ​ប្រមូល​ផ្ដុំ​លើក​នេះ ​មិន​បាន​កោះហៅ Douglas Costa ​ឡើយ ​ព្រោះ​រូបគេ​ជាប់​បម្រាម​ដល់​៤​នៅ​អ៊ីតាលី ​ក្រោយ​ពី​ស្ដោះ​ទឹក​មាត់​ដាក់​មុខ​កីឡាករ Di Francesco ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទពេញនិយម