តែ ២ថ្ងៃ​ទេ ពិព័រណ៍​អាពាហ៍ពិពាហ៍​នៅ​កោះ​ពេជ្រ ឮ​ល្ហៀងៗ​ថា​មាន​បញ្ចុះ​តម្លៃ​ច្រើន

  • 2018-09-22 09:35:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិព័រណ៍​ដែល​ប្រមូល​ផ្ដុំ​ទៅ​ដោយ​រឿង​ពាក់ព័ន្ធ​នឹង​ពិធី​មង្គល​ការ បាន​មក​ជួបជុំ​គ្នា​នៅ​កោះ​ពេជ្រ ក្នុង​ថ្ងៃ​នេះ និង​ថ្ងៃ​ស្អែក ដោយ​មាន​បញ្ចុះ​តម្លៃ​ជាច្រើន​ផង​ដែរ។

កម្មវិធី​ដែល​រៀបចំ​ឡើង​ជា​លើក​ទី ៥ នេះ ក៏​មាន​វត្តមាន​លោក​ជំទាវ ម៉ែន សំអន និង​លោក​ជំទាវ ភឿង សក្កណា ចូល​រួម​បើក​សម្ពោធ​ផង​ដែរ​កាល​ពី​ព្រឹក​មិញ។

ពិព័រណ៍​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន​សិរីមង្គល​នេះ ក្រៅ​ពី​មាន​ការ​សម្ដែង​សិល្បៈ​ពាក់ព័ន្ធ​នឹង​ពិធី​មង្គលការ​ហើយ​នោះ ក៏​មាន​ការ​តាំង​បង្ហាញ​ដូចជា៖

  • សម្អាង​ការ និង​ពិធីការ
  • សេវា​កម្ម​ថត​រូប និង​វីដេអូ
  • គ្រឿង​លម្អ និង​តុបតែង​ផ្កា
  • ចំណី​អាហារ និង​ភេសជ្ជៈ
  • ប្រព័ន្ធ​ភ្លើង និង​សំឡេង​ជាដើម

សិរី​មង្គល មាន​កេរ្តិ៍ឈ្មោះ​ល្បី​ខាង​ផ្នែក​សម្អាង​ការ​យូរ​ឆ្នាំ​មក​ហើយ តែ​ក្រុមហ៊ុន​នេះ ក៏​ទទួល​រៀបចំ​កម្មវិធី​តូច​ធំ និង​រៀបចំ​កម្មវិធី​មង្គលការ​ទាំង​មូល​តែ​ម្ដង (Wedding Planner) ដោយ​ធ្លាប់​ទទួល​បាន​ជោគជ័យ​ជាច្រើន​មក​ហើយ ជាក់​ស្ដែង​ពិព័រណ៍​អាពាហ៍ពិពាហ៍​នេះ បាន​ធ្វើ​ឡើង ៥ ឆ្នាំ​ជាប់​គ្នា​រួច​មក​ហើយ។

ព័ត៌មាន​បន្ថែម​ពី​សិរីមង្គល ឬ​ពិព័រណ៍​អាពាហ៍ពិពាហ៍ ចូល​ទៅ​ផេក​ហ្វេសប៊ុក Sereimongkul Wedding Planner

អត្ថបទ៖ វិទូ