Justin Bieber នាំ​ Hailey សំណព្វចិត្ត​ដេក​សុទ្ធ​តែសណ្ឋាគារតម្លៃខ្ទង់​ម៉ឺនដុល្លារ ក្នុង​១យប់

  • 2018-09-22 08:01:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​វិបសាយ​ People បាន​ចុះ​ផ្សាយ​ឲ្យ​ដឹង​ថា​ តារា​ចម្រៀង​ Justin Bieber បាន​នាំ​គូស្នេហ៍​សំណព្វ​ចិត្ត​ Hailey Baldwin ទៅ​រីករាយ​នឹង​ដំណើរ​សម្រាក​លម្ហែ​កាយ​ នៅ​ប្រទេស​អ៊ីតាលី​ហើយ។

តាម​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា​ អ្នក​ទាំង​ ២​បាន​ស្នាក់​នៅ​សណ្ឋាគារ​ Belmond Hotel Caruso ក្នុង​ទី​ក្រុង​ Ravello ប្រទេស​អ៊ីតាលី​ដែល​មាន​តម្លៃ​ដល់​ទៅ​ ១៣ ០០០ដុល្លារ​ឯណោះ​ក្នុង​មួយ​យប់។

បន្ថែម​ពី​លើ​នេះ​ ព័ត៌មាន​ក៏​បាន​បញ្ជាក់​ថា​ ក្នុង​សណ្ឋាគារ​ ប្រភេទ​វីឡា​ស្នាក់​នេះ​ដែរក៏​មាន​មេចុងភៅ​ប្រចាំ​ការ​នៅ​ទីនោះ​ដែរ ព្រម​ជាមួយ​សួនច្បារ​បែប​ឯកជន​ ដែល​អាច​មើល​ឃើញ​ឆ្នេរសមុទ្រ​ដ៏​ស្រស់​ស្អាត​របស់​អ៊ីតាលី​ទៀតផង។

ប្រភព​មួយ​បាន​ឲ្យ​ដឹង​ថា​ Justin បាន​ចំណាយ​លុយ​ដល់​ទៅ​ ៨ពាន់អឺរ៉ូ (ប្រហែល​ជិត​៩ពាន់ដុល្លារ) ទិញ​ស្រា  Petrus  មួយ​ដប​ផឹក​ ព្រម​ជាមួយ​អាហារ​ឈ្ងុយឆ្ងាញ់​ញ៉ាំ​យ៉ាង​រីករាយ​នៅ​កន្លែង​ស្នាក់​នេះ៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី