មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី ២ ផ្តល់ប្រាក់រង្វាន់ ១២ លានរៀល សម្រាប់ជយលាភី លេខ១

  • 2018-09-22 08:20:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទឹកប្រាក់ចំនួន ១២ លានរៀល នឹងផ្តល់ជូនបេក្ខជនជយលាភី លេខ១ ក្នុងមហោស្រពជាតិ​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា លើកទី ២ ដែលនឹងប្រារព្វចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០១៨ ខាងមុខនេះ នៅសាលសន្និសីទចតុម្មុខ។

រូបភាពអ្នកចូលរួមមហោស្រព សាលសន្និសីទចតុម្មុខ

ដើម្បីទទួលបានឱកាសបង្ហាញស្នាដៃភាពយន្តខ្លីរបស់អ្នក និងឱកាសឈ្នះពានរង្វាន់ធំមួយនេះ នាយកដ្ឋានសិល្បភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ សូមជូនដំណឹងដល់យុវផលិតករដែលមានបំណងដាក់ពាក្យចូលរួមប្រកួតប្រជែង មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី២ឆ្នាំ២០១៨៖

លោក ប៉ុក បុរក្ស ប្រធាននាយកដ្ឋានសិល្បភាពយន្តនិងផ្សព្វផ្សាយវប្បធម៌

តាមលក្ខណ្ឌនិងគោលការណ៍សម្រាប់ចូលរួមមានដូចខាងក្រោម៖

១.ខ្លឹមសារគោល: វប្បធម៌/ការអភិវឌ្ឍសង្គម។

២.គ្រប់ស្នាដៃភាពយន្តខ្នាតខ្លីដែលដាក់ចូលរួមប្រកួតប្រជែងត្រូវគោរពតាមលក្ខណ្ឌ៖

  • ស្នាដៃភាពយន្តខ្នាតខ្លី ផលិតដោយផលិតករភាពយន្តខ្មែរ។ -ស្នាដៃភាពយន្តខ្នាតខ្លី ដែលផលិតចាប់ពីខែមករាឆ្នាំ២០១៦។
  • ស្នាដៃភាពយន្តខ្នាតខ្លី មានរយះពេលមិនលើស២០នាទី។
  • ស្នាដៃត្រូវផលិត ជាទម្រង់ឌីជីថល (16.9HD)។
  • ត្រូវមានចំណងជើងរង(ពាក្យសន្ទនា) ជាភាសាអង់គ្លេស( English Subtitle ) ។

កាលបរិច្ឆេទទទួលពាក្យចាប់ពីថ្ងៃទី១៥សីហាដល់ថ្ងៃទី១៥តុលា ឆ្នាំ២០១៨៕

អត្ថបទ៖ Sunny