ច្រើនសន្លឹកទំនាក់ទំនង​ ចោម ច័ន្ទ និងគ្រូបរទេសង្រៀនហាត់ប្រាណដល់ផ្ទះកាន់តែស្អិតល្មួត

  • 2018-09-23 06:33:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​ពេល​នេះ​ ចោម ច័ន្ទ មិន​ទាន់​ទទួល​ស្គាល់​​ថា​ទំនាក់​ទំនង​នាង ជាមួយ​គ្រូ​បង្រៀន​ហាត់​ប្រាណ​ដល់​​ផ្ទះ​​ជនជាតិ​ជន​ជាតិ​អាហ្វ្រិក​លោក Emmanuel Emmax ថា​ជា​ស្នេហា​ក្ដី​ តែ​សកម្មភាព​អ្នក​ទាំង​​​ពីរ​​កាន់​តែ​ស្អិតល្មួត​ទ្វេ​ឡើង​ខុស​ប្លែក​ពី​ពេល​​ស្គាល់​គ្នា​គ្រា​ដំបូង។

ការ​លើក​ឡើង​ដូច្នេះ​ ក្រោយ​ពី​អ្នក​ទាំង​ពីរ​ឧស្សាហ៍​បង្ហោះ​រូប​ថត​ផ្អែម​ល្ហែម​ពី​គ្នា​ទៅវិញ​ទៅមក​ នៅ​​លើ​ទំព័រ​ហ្វេស​ប៊ុក​​ស្ទើរ​តែ​រាល់​ថ្ងៃ​ទៅ​ហើយ។ ពិសេស​ជាង​នេះ​ពួក​គេ​តែង​តែ​ទៅ​ណាម​មក​ណា​ ជាមួយ​គ្នា​ជា​ញឹក​ញាប់​ទៀត​ផង​មិន​ថា​នៅ​ភ្នំពេញ ឬ ចុះ​ទៅ​តាម​ខេត្ត។

គ្រូ​បង្រៀន​ហាត់​ប្រាណ​ឧស្សាហ៍​ចេញ​ចូល​ផ្ទះ​បង​ស្រី​ ដេនី ក្វាន់ ​​​លោក Emmanuel Emmax គឺ​ជា​តារា​បង្ហាញ​ម៉ូដ​មួយ​រូប​​នៅ​អាហ្វ្រិក ហើយ​នាង និង​បុរស​សាច់​ដុំ​រូប​នេះ​ទើប​តែ​ស្គាល់​គ្នា​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ។

ទោះបី​ជា​មាន​ភាព​ស្និទ្ធស្នាល​គ្នា​ខុស​ប្លែក​ពី​ពេល​មុន​ក្ដី​ ចោម ច័ន្ទ នៅ​តែ​និយាយ​ដដែល​ថា៖​​" អំឡុង​ពេល​នេះ​បង​ និង​គាត់​មិន​ទាន់​មាន​អ្វី​​នឹង​គ្នា​ទេ ទៅ​ថ្ងៃ​ខាង​មុខ​​រឿង​យើង​ទាំង​ពីរ​អាច​ក្លាយ​ជា​គូស្នេហ៍​គ្នា​អត់​ បង​សុំ​​អត់​និយាយ គ្រប់​យ៉ាង​នឹង​បង្ហាញ​នៅ​ពេល​ខាង​មុខ"។

រូបថត៖ពីហ្វេសប៊ុក ចោម ច័ន្ទ

​​​

អត្ថបទ៖ ឆុង ស៊ីណាន