តី បញ្ជាក់មូលហេតុប្ដូរពាក្យ អសុរោះក្នុងបទ "វាយម៉ាលុយ" ចេញ
- 2018-09-23 07:27:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តី បញ្ជាក់មូលហេតុប្ដូរពាក្យ អសុរោះក្នុងបទ "វាយម៉ាលុយ" ចេញ
ចន្លោះមិនឃើញ
បទចម្រៀង"វាយម៉ាលុយ" ច្រៀងដោយតារាចម្រៀងពន្លកថ្មីកញ្ញា តី បានធ្វើឲ្យហ្វេនៗមានការងឿងឆ្ងល់យ៉ាងខ្លាំងក្រោយពីបទខាងលើនេះចេញFull Mv បែរជាបាត់ពាក្យ "មីតី និងអាញ់" ដោយជំនួសមកវិញនៅពាក្យ "អា និង ខ្ញុំ" ទៅវិញ។
ការប្ដូរពាក្យពេចន៍ខាងលើត្រូវបាន តី បកស្រាយថា ដោយសារតែអំឡុងពេលនេះនាង គឺជាអ្នកតំណាងមួយរូបឲ្យក្រុមហ៊ុនប្រពន្ធទូរស័ព្ទមួយដ៏ធំនៅកម្ពុជា ទើបសម្រេចកែពាក្យពេចន៍អសុរោះមួយចំនួនចេញដើម្បីឲ្យស័ក្ដិសមទៅនឹងតំណែងជាអ្នកតំណាង។
មួយវិញទៀតការប្ដូរនេះគឺក្នុងគោលបំណងតម្រូវចិត្តពុកម៉ែបងប្អូនមួយចំនួន ដែលមិនចូលចិត្តពាក្យអសុរោះដូច្នេះ។ ទោះបីជាមានការកែតម្រូវពាក្យពេចន៍អសុរោះខ្លះៗនៅក្នុងបទ"វាយម៉ាលុយ" ក៏ដោយតែ តី នៅតែរក្សាបទដើមទុកជួនប្អូនៗយុវវ័យដែលចូលចិត្តស្ដាប់កម្សាន្តនូវពាក្យពេចន៍បែបកំប្លែងតែអសុរោះមួយនេះ។
តី ថា៖" តាំងពីប្ដូរមកមិត្តយុវវ័យគាត់នៅតែគាំទ្រអាចាស់ច្រើនជាង ដែលខ្ញុំច្រៀងថា អាញ់ឈ្មោះមីតី មីណាឡប់ៗប្រយ័ត្នមីតី វាយម៉ាលុយ តែសម្រាប់បងៗវ័យកណ្ដាលគាត់ចូលចិត្តស្ដាប់បទថ្មីដែលខ្ញុំកែពេចន៍ច្រើនជាង"៕