យក iPhone XS និង XS Max ទៅ​ទម្លាក់​លេង លទ្ធផល​ពិត​ជា​ខ្លាំង​បស់គេ​មែន

  • 2018-09-24 01:54:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone XS និង XS Max រួម​ទាំង​ម៉ូដែល XR ជា​ស្មាតហ្វូន​ជំនាន់​ចុង​ក្រោយ​របស់ Apple។ ត្បិត​មាន​ការ​ពង្រឹង​លក្ខណៈ​សម្បត្តិ ដ៏​គួរ​ឲ្យ​ទាក់ទាញ​ក្តី ប៉ុន្តែ iPhone XS និង XS Max នៅ​ប្រើ​កញ្ចក់​នៅ​ឡើយ​។

តាម​ការ​ពន្យល់​ពី Apple លើ​ទំព័រ iPhone XS ថា​ជា​ស្មាតហ្វូន​មាន​កញ្ចក់​ធន់​ជាងគេ​។ ចំពោះ​ការ​បង្ហាញ​ក្នុង​វីដេអូ ពី​ការ​ទម្លាក់​សាកល្បង​ iPhone XS ម៉ូដែល​ទាំង​ពីរ ក៏​ដូចជា iPhone X ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា Apple បាន​ប្រឹងប្រែង​ពង្រឹង​នូវ​គុណភាព​ធន់​ប្រើ​បាន​យូរ​លើ​ផលិតផល​របស់​ខ្លួន​។ 

វីដេអូ៖

iPhone XS និង XS Max មិន​ត្រឹម​តែ​នៅ​អាច​ប្រើ​បាន ពី​ការ​ទម្លាក់​សាកល្បង​កម្ពស់ ៣ ទៅ​ ៦ហ្វីត ប៉ុណ្ណោះ​ទេ លោហៈអ៊ីណុក​អោប​តួ​ទូរសព្ទ សឹង​មើល​មិន​ឃើញ​ស្នាម​ឆ្កូត​។ 

ក្រោយ​ការ​ទម្លាក់​កម្ពស់ ១០ហ្វីត iPhone XS នៅ​បន្ត​អាច​ប្រើ​បាន ប៉ុន្តែ XS Max ស៊ូ​មិន​បាន​។ គួរ​ដឹង​ផង​ដែរ ថា​រាល់​ការ​ទម្លាក់ ផ្នែក​ទូរសព្ទ​ប៉ះ​នឹង​ផ្ទៃរាប អាច​ខុសគ្នា ហើយ​លទ្ធផល​ក៏​អាច​ខុសគ្នា​ផង​ដែរ​៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Bgr   ប្រែ​សម្រួល៖ ប៊ុនធឿន