ទម្លាយ​​​រូបរាង​ថ្ម iPhone XS និង XS Max ខ្ទេច​គ្មាន​សល់!

  • 2018-09-23 08:51:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​មិន​បាន​ឃើញ​ច្បាស់​ជា​មិន​ដឹង ​ភាព​ខុស​ប្លែក​គ្នា​បន្តិច​រវាង​ថ្ម iPhone XS និង iPhone XS Max នេះ។ iFixit បាន​ទម្លាយ​ថា ថ្ម​របស់ XS មាន​រាង​ L (ថ្ម​១​ដុំ) ហើយ​ iPhone XS Max និង X ក៏​​មាន​រាង​អក្សរ​ L ដែរ ប៉ុន្តែខុសត្រង​ស្មាតហ្វូនទាំង២ មាន​​ថ្ម​ពីរ​ដុំ​ដាច់​ពី​គ្នា។

លើស​ពី​នេះ Apple ក៏​បាន​បន្ទាប​​កម្លាំង​ថ្ម XS និង XS Max មក​ត្រឹម 10.13 Wh battery (2,659 mAh at 3.81 V) ខណៈ iPhone X មាន 10.35 Wh (2716 mAh at 3.81 V)។

ទោះបីជា​យ៉ាងណា ក្រុមហ៊ុន​យក្ស​អាមេរិក អះអាង​ថា ថ្ម XS អាច​កាន់​ថ្ម​បាន​យូរ​ជាង iPhone X ចំនួន ៣០​នាទី ខណៈ iPhone XS MAX កាន់​ថ្ម​បាន​យូរ​ជាងមុន ៩០​នាទី៕

ថ្មរបស់ XS (ស្ដាំ) និង XS Max (ឆ្វេង)

**ទស្សនាវីដេអូរបស់ iFixit**

ប្រភព៖ iFixit   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម
អត្ថបទថ្មី