គ្រាប់ទី៣របស់ Ronaldo នៅ Serie A ជួយ Juventus ឈ្នះក្រុមចំណូលថ្មី

  • 2018-09-23 21:54:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo បានប្រើពេល៨១នាទីដើម្បីបំបែករនាំងការពាររបស់ Frosinone ហើយស៊ុតបញ្ចូលទីគ្រាប់ទី៣របស់គេនៅក្របខ័ណ្ឌកំពូលអ៊ីតាលី។

ក្នុងការប្រកួតនោះ Juventus បានបន្តកំណត់ត្រាឈ្នះ១០០%ក្រោយយកឈ្នះក្រុម Frosinone ដែលទើបឡើងមកពីក្របខ័ណ្ឌលំដាប់ទីពីរ ដោយលទ្ធផល ២ទល់នឹង០ ស៊ុតបញ្ចូលទីដោយ Ronaldo និង Bernardeschi។

ក្រុមរហស្សនាមថាសេះបង្កង់មានការគ្រប់គ្រងបាល់រហូត៧២%ពីជំនួបយប់មិញ ហើយស៊ុតសំដៅទី៣០លើក និងចំគោលដៅចំនួន៨ដង។

ជ័យជម្នះនេះធ្វើឲ្យ Juventus ដាច់ក្រុមលេខ២ Napoli ចំនួន៣ពិន្ទុឈរនៅលើកំពូលតារាង ស្របពេលក្រុម Frosinone ស្ថិតនៅបាតតារាងលេខ១៩ក្រោយរកបាន១ពិន្ទុគត់ពី៥ប្រកួតកន្លងមក៕

អត្ថបទ៖ វីរ័ត្ន

អត្ថបទពេញនិយម