Lisa រង​ការ​លំបាក​ខ្លាំង ពេល​ហ្វឹកហាត់​ទាហាន ដោយ​សារ​​ចំណុច​ខ្សោយ​មួយ​របស់​នាង

  • 2018-09-24 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ភាគ​ថ្មី​របស់​កម្មវិធី "Real Men” ក្រុម​ទាហាន​ស្រី បាន​ចូល​ក្នុង​កន្លែង​ស្នាក់​នៅ​របស់​ពួកគេ ជាមួយ​អ្នក​ដឹក​នាំ​ម្នាក់​ដែល​នាំ​ពួកគេ​ទៅ​កន្លែង​ស្នាក់នៅ​នោះ។ ពេល​ចូល​ទៅ​ដល់​ក្នុង​នោះ ទាហាន​ស្រី​ដែល​ទទួល​បន្ទុក​រូប​នោះ បាន​បង្ហាញ​ប្រាប់​​ពី​របៀបរបប​មួយ​ចំនួន​ មុន​ណែនាំ​ទាហាន​ស្រី​មួយ​រូប​ទៀត​ដែល​មាន​តួនាទី​រ៉ាប់រង​ការ​ហ្វឹកហាត់​របស់​ពួកគេ អំឡុង​ពេល​នៅ​ទីនោះ។

ក្រោយ​មក​ ពេល​ទាហាន​ស្រី​ទី ២ ដែល​ទទួល​រង​បន្ទុក​ដឹកនាំ​ការ​ហ្វឹកហាត់​របស់​ពួកគេ​នោះ​មក​ដល់ តារា​ចម្រៀង Lisa ត្រូវ​បាន​ចាប់​កំហុស ក្រោយ​នាង​ឆ្លើយ​តប​ដោយ​សំឡេង​ខ្សោយ​​ជាង​គេ បើ​ធៀប​ទៅ​អ្នក​ឯ​ទៀត។ នៅ​ពេល​មេ​ក្រុម​រូប​នោះ ប្រាប់​ឲ្យ​នាង​និយាយ​ឲ្យ​ឮ នាង​នៅ​តែ​ឆ្លើយ​មិន​សូវ​ឮ រហូត​ឲ្យ​នាង​ឆ្លើយ​តប​ជា​លើក​ទី ៣។

អ្វី​ដែល​ធ្វើ​ឲ្យ​តារា​ស្រី​រូប​នេះ មាន​ការ​ភ័យ​ខ្លាច​រឹត​តែ​ខ្លាំង​នោះ គឺ​នៅពេល​ដែល​គ្រូ​បង្វឹក​សួរ​នាង​ឲ្យ​ប្រាប់​ពី​វិន័យ​​ទាំង ៣ ដែល​នាង​បាន​រៀន​មុន​នេះ​បន្តិច ប៉ុន្តែ​នាង​មិន​បាន​ចាំ​វិន័យ​​ទី ២ នោះ​ទេ ដែល​ធ្វើ​ឲ្យ​គ្រូ​បង្វឹក​ទម្លាក់​ទឹក​មុខ​ស្មើ ហើយ​នាង​ក៏​ទម្លាក់​ទឹក​មុខ​ដោយ​ការ​ភ័យ​ខ្លាច​ផង​ដែរ៕

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ អន សុភក្ត្រា