មិន​ដែល​មាន​ទេ ក្បួន​ស៊ើប​អង្កេត​ពី​ភ្នាក់ងារ​ពិការ​ភ្នែក ផ្ទុះ​ខ្លាំង ដល់ថ្នាក់​បាន​ពាន​សឹង​គ្រប់​តួ

  • 2018-09-24 03:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ភាគ​ហុងកុង​ដែល​កំពុងតែ​ចាក់​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ PNN រឿង "យុទ្ធសាស្ត្រ​បំបែក​រឿង​​ក្ដី" បាន​ផ្ទុះ​ការ​គាំទ្រ​ខ្លាំង​ក្នុង​ឆ្នាំ រហូត​ជាប់​​ចំណាត់​ថ្នាក់​ជា​រឿង​​ល្អ​ផ្ដាច់​គេ​ក្នុង​ឆ្នាំ​២០១៧។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ តួ​សម្ដែង​សឹង​តែ​គ្រប់​គ្នា ​ទទួល​បាន​ពាន​រង្វាន់​​​ក្នុង​ព្រឹត្តិការណ៍ StarHup TVB Awards 2017 ទៀត​ផង។

តារា​ដែល​ទទួល​បាន​ពាន​រង្វាន់​រួមមាន៖

  • Alie Lee ​​៖ ពាន​តារា​សម្ដែង​ស្រី​​មាន​អ្នកគាំទ្រ​ច្រើន​បំផុត
  • Vincent Wong៖ ​ពាន​តារា​សម្ដែង​ប្រុស​​មាន​អ្នកគាំទ្រ​ច្រើន​បំផុត
  • Sisley Choi និង Tracy Chu៖ ទទួល​បាន​ពាន​តារា​​​ស្រី​ សម្ដែង​​​សម​បំផុត
  • Owen Cheung៖ពាន​​តួ​រង​ដែល​មាន​អ្នកគាំទ្រ​ច្រើន​បំផុត​។​

រហូតមកដល់​ពេល​នេះ​រឿង «​យុទ្ធសាស្ត្រ​បំបែក​រឿង​ក្តី​» បាន​មកដល់​វគ្គ​ល្អ​មើល​ហើយ ត្បិត​មាន​ឈុត​ឆាក​ស៊ើបអង្កេត ឈុត​ឧក្រិដ្ឋកម្ម និង​ការ​កាត់​ក្តី​ជាដើម ដែល​ធ្វើ​ឲ្យ​​ទស្សនិកជន​ចង់​តាមដាន​គ្រប់ៗ​គ្នា​។ "យុទ្ធសាស្ត្រ​បំបែក​រឿង​ក្តី" ចាក់​ផ្សាយ​រៀងរាល់ថ្ងៃ​ ចន្ទ​-​សុក្រ វេលា​ម៉ោង ១១:០០​ព្រឹក ​លើ​កញ្ចក់​ទូរទស្សន៍ PNN។​

ទស្សនា​ឈុត​ពិសេសៗ​សូម​ចុច៖

អត្ថបទ៖ សុខណា