មក​ស្ដាប់​បទថ្មីរបស់ ថេណា ចាក់ដោតទៀតហើយ ពិសេស​សម្រាប់​សិស្ស​វិទ្យាល័យ

  • 2018-09-24 03:37:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់​ទេ​មាន​លួច​ស្រលាញ់​គេ ក្នុង​ពេល​រៀន​នៅ​វិទ្យាល័យ? សុំ​ត្រឹម​តែ​ឃើញ​មុខ​គេ​រាល់​ថ្ងៃ​។ស្នាម​ញញឹម​សល់​របស់​គេ បាន​ឆក់​យក​បេះដូង​របស់​អ្នក​ឱ្យ​នឹក​ឃើញ​គេ ​ស្រមៃ​ថា​មាន​ស្នេហា​ជាមួយ​គេ​​តែ​គ្រប់​យ៉ាង​បាន​ត្រឹម​ស្រមៃ​ក៏​ព្រោះ​តែ​នាង​មាន​សង្សារ​ហើយ​ ដែល​នេះ​ជា​អត្ថន័យ​បទ​ចម្រៀង​ថ្មី​របស់​ថេណា​ ផ្ញើ​ជូន​ពិសេស​សម្រាប់​សិស្ស​វិទ្យាល័យ​។

បទ «ស្នេហ៍​ដំបូង​របស់​ខ្ញុំ» ឬ My First Love ជា​បទ​ចម្រៀង​មនោសញ្ចេតនា​ថ្មី​មួយ​ទៀត​និពន្ធ​ និង​ច្រៀង​ដោយ តារា​ចម្រៀង​សំឡេង​ស្រាល់​ស្រទន់ លួងលោម​ប្រលោម​ចិត្ត​យុវវ័យ​ ពិសេស​ជាមួយ​អត្ថន័យ​ចាក់ដោត​មិន​អាច​បដិសេធ​បាន​របស់​ថេណា​។

បទ​នេះ​ផង​ដែរ​ ថេណា ក៏​មាន​ចិត្ត​ចង់​ផលិត​ជា​វីដេអូ​បទ​ចម្រៀង​ដែរ​ តែ​ដោយ​មាន​ការ​សំណូម​ពរ​ចេញ​ផ្សាយ​បទ​ថ្មី​ឱ្យ​បាន​ឆាប់ សិល្បករ​ឯករាជ្យ​ម្នាក់​នេះ​ក៏​បង្ហាញ​បទ​ថ្មី​នេះ​ជា​លក្ខណៈ​ វីដេអូ​ចម្រៀង​ Lyric ដែល​អាច​បំពេ​អារម្មណ៍​ប្រិយមិត្ត​គាំទ្រ​ថេណា​បាន​។

ចង​ដឹង​ថា​បទ​ថ្មី​ស្រឡាង​នេះ​មាន​រស់​និយម​ដូច​ការ​រៀប​រាប់ ឬ​អត់​? តោះ​មក​ទស្សនា​វីដេអូ​ខាង​ក្រោម​ទាំង​អស់​គ្នា​៖

អត្ថបទ៖ Sunny