នឹក​ខ្លាំង​ហើយ! Kim ទៅ​បរទេស​យូរពេក​ ដល់​ថ្នាក់​ Mark បន់​ឲ្យ​មកវិញឆាប់ៗ

  • 2018-09-24 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ Kimberley បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អ៊ីតាលី​ ដើម្បី​ចូលរួម​កម្មវិធី​បង្ហាញ​ម៉ូដ​ Milan Fashion Week 2018 ដោយ​ទុក​ឲ្យ​គូស្នេហ៍​របស់​ខ្លួន ​​Mark Prin នៅ​ចាំ​កណ្ដោចកណ្ដែង​ម្នាក់​ឯង​នៅ​ថៃ។

មិនទាន់​បាន​មួយ​សប្ដាហ៍​ស្រួលបួល​ផង​ ប៉ុន្តែ​ទំហំ​ចិត្ត​នឹក​របស់​ Mark កាន់​តែ​រីក​ធំធេង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ រហូត​ទ្រាំ​លែង​បាន​បង្ហោះ​រូប​ Kim លើ Instagram ព្រម​ទាំង​បាន​សរសេរ​ថា៖ "ត្រឡប់​មក​វិញ​ឆាប់ៗ​ណា ​ចង់​ថតរូប”។

គ្រាន់​តែ​រូបមួយ​សន្លឹក​ព្រិលៗ និង​ពាក្យ​មួយ​ឃ្លា​នេះ​ ពិត​ជា​អាច​ឲ្យ​គ្រប់​គ្នា​ច្បាស់​ចិត្ត​ជា​ប្រាកដ​ថា​ តារា​ប្រុស​រូប​នេះ​ នឹក​ដល់​សំណព្វ​ចិត្ត​របស់​លោក​ខ្លាំង​កម្រិត​ណា​ហើយ៕

ប្រភព៖ posttoday   ប្រែ​សម្រួល៖ យី សុធារី