Ronaldo នឹង​មិន​ចូល​រួម​កម្មវិធី The Best FIFA ទេ ក្រោម​មូលហេតុ​​មួយ​

  • 2018-09-24 04:03:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី The Best FIFA ដែល​រៀបចំ​នៅ​ទីក្រុង​ឡុងដ៏​​នៅ​រាត្រី​នេះ​នឹង​មិន​មាន​វត្តមាន​បេក្ខភាព​ដណ្ដើម​ពាន​កីឡាករ​ឆ្នើម Cristiano Ronaldo ​ទេ ដោយ​សារ​ហេតុ​ផល​កាល​វិភាគ​ប្រកួត។

តារា​ឆ្នើម​របស់​ព័រទុយហ្គាល់​មាន​ឈ្មោះ​ក្នុង​បេក្ខភាព​៣​នាក់​ចុងក្រោយ​ជាមួយ  Luka Modric និង Mohamed Salah  ប្រជែង​ពាន​កីឡាករ​ឆ្នើម​​សម្រាប់​ឆ្នាំ​២០១៨​។ យ៉ាងណាមិញ គេ​មិន​បាន​ទៅ​កម្មវិធី​ខាង​លើ​ដូច​ដែល​បាន​គ្រោង​ទុកទេ។

ហេតុផល​គឺ Juventus ទើប​តែ​ប្រកួត​កាល​ពី​រាត្រី​ថ្ងៃ​អាទិត្យ​ម្សិលមិល ហើយ​នឹង​ត្រូវ​​លេង​ក្នុង Serie A មួយ​ប្រកួត​ទៀត​នៅ​ថ្ងៃ​ពុធ​នេះ ដូច្នេះ​កីឡាករ​ទាំង​អស់​មិន​អាច​ធ្វើ​ដំណើរ​ទៅ​ណា​បាន​ទេ។ កាល​ពី​កម្មវិធី UEFA Award រៀបចំ​ក្នុង​ប្រទេស​ម៉ូណាកូ​ Ronaldo ក៏​មិន​បាន​ទៅ​ចូលរួម​ដែរ៕​

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ