Jorginho បង្កើត​កំណត់ត្រា​ថ្មី​មួយ​នៅ Premier League ក្នុង​ប្រកួត​ប៉ះ​ West Ham

  • 2018-09-24 07:15:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jorginho បាន​បង្កើត​កំណត់ត្រា​ ​​ប៉ះ​បាល់​ (Pass) ច្រើន​បំផុត​ក្នុង​មួយ​ប្រកួត​នៅ​ Premier League ពេល​លេង​ទល់​នឹង​ West Ham កាល​ពី​យប់​មិញ។

Jorginho

ជំនួប​ដែល​បញ្ចប់​ក្នុង​លទ្ធផល​ ០-០ Jorginho បាន​ព្យាយាម​បង្កើត​ការ​ប៉ះ​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ ១៨០​ដង​ ជា​កំណត់ត្រា​មិន​ធ្លាប់​មាន​ក្នុង​១​ប្រកួត​គិត​ចាប់​ពី​ឆ្នាំ​២០០៣-០៤​មក។​ ៩០%​នៃ​ការ​ប៉ះ​ របស់​ខ្សែ​បម្រើ​ឆ្នើម​អ៊ីតាលី​គឺ​ចំ​គោលដៅ។​

នេះ​មិន​មែន​លើក​ដំបូង​ទេ​ដែល​ Jorginho មាន​ស្ថិតិ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ពេល​បង្ហាញ​ខ្លួន​លើ​ទីលាន​ជាក់​ស្ដែង​ក្នុង​ការ​ប្រកួត​ដែល​ Chelsea ឈ្នះ​ Newcastle ២-១ កាល​ពី​សប្ដាហ៍​ទី​៣ Jorginho មាន​ស្ថិតិ​ប៉ះ​បាល់​ចំ​គោលដៅ​ច្រើន​ជាង​កីឡាករ​ក្នុង​ក្រុម​ Newcastle ទាំង​អស់​សរុប​ចូល​គ្នា​ទៅ​ទៀត៕

ប្រភព៖ Twitter   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម